កសិករ​ចិញ្ជឹម​ក្តាម​បង់ក្លា​ដែស ខាតបង់​ប្រាក់​ដោយ​សារ​វីរុស​Covid-19

441
ចែករម្លែក

​ក្តាម​បង់​ក្លា​ដែស​រាប់​ពាន់​តោន​ដែល​បម្រុង​ទុក​សម្រាប់​ការផ្គត់ផ្គង់​ហាង​អាហារ​របស់​ចិន​កំពុង​នៅ​សល់​ស្អុយ​ខូច ដោយសារ​វីរុស​Covid-19 បាន​បញ្ឈប់​ការ​​នាំចេញ​។​

​ឧស្សាហកម្ម​ក្តាម​បង់​ក្លា​ដែស ដែល​ពាក់ព័ន្ធ​នឹង​កសិករ​ក្រីក្រ​ភាគច្រើន ប្រហែល​៥០០.០០០​នាក់​នេះ​កំពុង​ប្រឈម​នឹង​វិបត្តិ​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​​ដោយសារ​ចំនួន​ក្តាម​ប្រមាណ​ជា ៩០ ភាគរយ​ពី​ទីផ្សារ​ដែល​មាន​ទឹកប្រាក់​៣០ លាន​ដុល្លារ​ត្រូវ​នាំ​ចេញ​ទៅ​ប្រទេស​ចិន ។​

​ក្រុម​កសិករ​និយាយថា ការដឹកជញ្ជូន​ក្តាម​ទៅ​ប្រទេស​ចិន​ត្រូវ​ស្ទះ ចាប់តាំងពី​ការនាំចេញ​ត្រូវបាន​បញ្ឈប់ កាលពី​ខែ​មករា​។​រយៈពេល​នោះ ជា​ពេល​នាំចេញ​​ក្តាម​សកម្ម​បំផុត​ប្រចាំឆ្នាំ​ដោយ​សារ​ជា​អំឡុង​ពេល​បុណ្យចូលឆ្នាំ​ចិន ដែល​គ្រួសារ​ចិន​មាន​ពិធីជប់លៀង​ច្រើន​។​

​កសិករ​ជាច្រើន​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ និង​ពី​អ្នក​ផ្តល់​ប្រាក់​កម្ចី​យកការប្រាក់​ខ្ពស់ ។ ពួក​គេ​ខ្ចី​ប្រាក់​ទាំងនោះ​ដើម្បី​ស្តុក​ក្តាម​ទុក​និង​នាំ​ចេញ​នៅ​មុនពេល​ចូល​​ឆ្នាំ​ចិន​៕​ប្រែ​សម្រួល​៖​សុខា​/sn

កសិករ​ប្រមូល​ក្តាម​ពី​កន្លែង​ចិញ្ចឹម​ក្តាម​មួយ នៅ​ទីក្រុ​ងឃុល​ណា​ប្រទេស​បង់ក្លា​ដែស កាលពី​ថ្ងៃទី​១០​ខែ​កុម្ភៈ​ឆ្នាំ​២០២០

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ