Home ព័ត៌មានអន្តរជាតិ ប៉ូលិស​ហុងកុង...

ប៉ូលិស​ហុងកុង​តាម​ប្រមាញ់​ក្រុមចោរប្លន់​ក្រដាស​បង្គន់​

​ក្រុមចោរប្លន់​ប្រដាប់អាវុធ ដែល​បាន​គំរាម​យក​ក្រដាស​បង្គន់​រាប់រយរ​មូរ កំពុង​ត្រូវ​ប៉ូលិស​ហុងកុង​តាម​ប្រមាញ់​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​កុម្ភៈ នៅក្នុង​ទីក្រុង​មួយ​​ដែល​កំពុង​ជ្រួលជ្រើម​និង​ផ្អើល​នាំគ្នា​ទិញ​ទំនិញ​ចាំបាច់​មួយ​ចំនួន​ដោយសារតែ​រឿង​កូរ៉ូណា​វីរុស​។​

​ក្រដាស​បង្គន់​បាន​ក្លាយជា​ទំនិញ​លក់ដាច់​បំផុត​ដូចគ្នា​នឹង​ម៉ាស​មុខ​ដែរ នៅ​មជ្ឈមណ្ឌល​ជំនួញ​ដែលមាន​មនុស្ស​ណែនណាន់​មួយ​នេះ ទោះជា​មាន​ការធានា​ថា​​ទំនិញ​បែបនេះ​នឹង​មិន​ខ្វះខា​តក្តី​។​ទោះជា​យ៉ាងណា បណ្តា​ផ្សារ​ទំនើប​មិន​អាច​បញ្ចូល​ទំនិញ​ក្រដាស​បង្គន់​ចូល​ក្នុង​ស្តុក​របស់ខ្លួន​បាន​ទាន់ពេល​ទេ​ដោយសារតែ​​អតិថិជន​សម្រុក​ទិញ​អស់ៗ​ពី​ធ្នើ​រ។​

​ក្រៅពី​ក្រដាស​បង្គន់ ទំនិញ​ចាំបាច់​ដទៃទៀត ដូចជា​អង្ករ មី គុយទាវ ព្រមទាំង​ទឹក​លាងដៃ​និង​ទំនិញ​សម្អាត​ដទៃទៀត​ក៏​ត្រូវបាន​ទិញ​យក​អស់ៗ​ពី​ធ្នើ​រដែរ​។​

​អ្នកនាំពាក្យ​ប៉ូលិស​បាន​ឲ្យដឹងថា បុរស​ប្រដាប់​ដោយ​កាំបិត​ចំនួន​៣​នាក់​បាន​ភ្ជង់​គំរាម​អ្នកបើកបរ​រថយន្ត​នៅក្រៅ​ហាង​ទំនើប​មួយ​នៅ​សង្កាត់​ម៉ុង​កុក​​និង​បាន​ប្លន់​យក​ក្រដាសរ​មូរ​ដែលមាន​តម្លៃ​ជាង​១​ពាន់​ដុល្លារ​ហុងកុង (១៧០​ដុល្លារ​អាម៉េរិក​)​។​

​ក្នុងពេល​ជាមួយគ្នា អាជ្ញាធរ​បាន​បន្ទោស​លើ​ពាក្យ​ចចាមអារ៉ាម​តាម​អន​ឡាញ​ដែលនាំឲ្យមាន​ការ​ផ្អើល​ទិញ​ទំនិញ​មួយចំនួន​ពាក់ព័ន្ធ​កូរ៉ូណា​វីរុស​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

អ្នកដើរ​ផ្សារ​នាំគ្នា​ទិញ​ក្រដាសរ​មូរ​សម្រាប់​បង្គ​ន់​អស់ៗ​ពី​ផ្សារ​នៅ​ហុងកុង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular