ឧក្រិដ្ឋជនបច្ចេកវិទ្យាអាចប្រើប្រាស់​ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពរបស់អ្នក​ចូលរួមវាយប្រហារគោលដៅរងគ្រោះ​ផ្សេងៗ

ដោយៈមុនីរ័ត្ន/ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបង្ហាញថា បច្ចុប្បន្នការដំឡើងកាមេរ៉ាសុវត្ថិភាព ភ្ជាប់ជាមួយអ៊ីនធើណេត ដើម្បីមើលរូបភាពវីដេអូពីចម្ងាយ កំពុងតែកើនឡើងជាលំដាប់។ ទន្ទឹមគ្នានេះ ការដំឡើងទាំងនោះពុំសូវបានគិតគូរដល់សុវត្ថិភាពពីការលួចមើលពីសំណាក់ជនខិលខូច ពោលគឺអ្នកប្រើប្រាស់ពុំបានប្តូរលេខសម្ងាត់ និងប្រើប្រាស់លេខសម្ងាត់ពីរោងចក្រ (ឧទាហរណ៍៖ ប្រើប្រាស់គណនី admin និងលេខសម្ងាត់ admin ឬ 123456 ជាដើម)។

នាយកដ្ឋានព័ត៌មានវិទ្យា បានបន្តថា ដោយសារមូលហេតុទាំងនេះ ជនខិលខូចអាចប្រើប្រាស់ម៉ាស៊ីនស្វែងរកអាសយដ្ឋានអាយភី (IOT Search Engine) ដែលមានលើបណ្តាញ​អ៊ីនធើណេត ដើម្បីស្វែងរកអាសយដ្ឋានអាយភី (IP Address) ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពរបស់អ្នក និងធ្វើការលួចចូលមើលសកម្មភាពនានា ដោយអ្នកពុំបានដឹងខ្លួន។ កម្មវិធីម៉ាស៊ីនស្វែងរកអាសយដ្ឋានអាយភី ទាំងនោះមានដូចជា៖- Censys Search Engine: https://censys.io

  • Shodan Search Engine https://www.shodan.io។
    នាយកដ្ឋានព័ត៌មានវិទ្យា បញ្ជាក់ថា បន្ថែមលើការចូលលួចមើល ឧក្រិដ្ឋជនបច្ចេកវិទ្យា ក៏អាចប្រើប្រាស់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពរបស់អ្នក ចូលរួមក្នុងប្រតិបត្តិការ DDOS (វាយប្រហារគោលដៅរងគ្រោះផ្សេងៗ) ផងដែរ។ ដើម្បីការពារប្រព័ន្ធកាមេរ៉ាសុវត្ថិភាពរបស់អ្នកពីការលួចមើល ឬប្រើប្រាស់ដោយខុសច្បាប់ សូមធ្វើការប្តូរលេខសម្ងាត់អោយបានទៀងទាត់ និងជាលេខសម្ងាត់ដែលពិបាកទស្សទាយ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ធ្វ...

​ប្រែ​សម្រួលៈ​វាសនា​/​អាម...

សម្ពោធ​អគារ​ទីស្នាក់ការ​គ...

ដោយ​: គ្រញូង / បាត់ដំបង​:...

អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ធ្វ...

​ដោយ​: រ៉ា​មន / ភ្នំពេញ​:...

នាយករដ្ឋមន្ត្រី​ក្រូ​អាស៊...

​ប្រែ​សម្រួលៈ​វាសនា​/​បែ​...