ជំរុញដល់គ្រប់ផ្នែកពាក់ព័ន្ធឲ្យរួមគ្នា​អភិរក្សតំបន់ការពារទេសភាព​អន្លង់​ព្រីង

ដោយ:បូកគោ/កំពត ៖ ថ្នាក់ដឹកនាំនៃក្រសួងបរិស្ថានបានអំពាវនាវ និងជំរុញដល់មន្ត្រីជំនាញ អង្គការដៃគូ និងអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋត្រូវរួមគ្នាអភិរក្សតំបន់អន្លង់ព្រីងស្ថិតក្នុងស្រុកកំពង់ត្រាចឲ្យនៅគង់វង្ស។ ភូមិសាស្ត្រដីសើមមួយនេះមានប្រយោជន៍ដល់អ្នកភូមិ ពិសេសសម្រាប់អ្នកជំនាន់ក្រោយក្នុងការចងក្រងដើម្បីបង្កើតជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញនាពេលខាងមុខ។

ថ្លែងក្នុងពិធីប្រារព្ធទិវាតំបន់ដីសើមពិភពលោកឆ្នាំ២០២០ នាបរិវេណសាលាបឋមសិក្សា​ថ្មបើក ស្ថិតនៅភូមិកោះចម្ការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច កាលពីចុងសប្តាហ៍កន្លងទៅ លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ព្រះរាជាណាកច្រកម្ពុជាមានតំនប់ដីសើមប្រមាណ៤០ភាគរយនៃផ្ទៃដីទាំងមូល។ តំបន់ទាំងនោះ រួមមាន បឹងទន្លេសាទ ទន្លេមេគង្គ និងតំបន់ជុំវិញ តំបន់ទំនាប វាលទំនាបមួយចំនួនទៀតជាដើម។

ដោយឡែក តំបន់ការពារទេសភាពអន្លង់ព្រីងជាភូមិសាស្ត្រដីសើមមួយដែលមានផ្ទៃដីទំហំ២១៧ហិកតា។ លោករដ្ឋលេខាធិការបានបញ្ជាក់ថាអន្លង់ព្រីងមានលក្ខណៈពិសេសព្រោះជាតំបន់ជម្រកសត្វស្លាបជិត១០០ប្រភេទ ដោយខ្លះជាប្រភេទបក្សីកម្រ និងជិតផុតពូជពីភពផែនដី តួយ៉ាងសត្វក្រៀលជាដើម។

មកដល់ពេលនេះ វត្តមានសត្វក្រៀលក្នុងតំបន់ការពារទេសភាពអន្លង់ព្រីងមានប្រមាណជាង១០០ក្បាល។ ម្ល៉ោះហើយ ក្រៅពីការងារអភិរក្ស មន្ដ្រីជំនាញ អង្គការដៃគូ និងអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋទូទៅត្រូវរួមសហការគ្នាក្នុងការចងក្រងបង្តើតជាតំបន់អេកូទេសចរណ៍នៅតំបន់នេះឲ្យបានគង់វង្សដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋក្នុងសហគមន៍ និងក្មេងៗជំនាន់ក្រោយ ៕b/

  

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

តុលាការ​ផ្តន្ទាទោស​ស្ត្រី...

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​...

ពិនិត្យ​ដំណើរការ​ស្ថាបនា​...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...

ម៉ូ​លីកា ទិញ​រថយន្ដ​ទំនើប...

ដោយ​៖​បញ្ញា​សាស្ត្រ / ភ្ន...

នាំ​អំណោយ​២​លាន​រៀល របស់​...

ដោយ​: រ៉ា​ម៉ន​/ ភ្នំពេញ​:...