ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានជំរុញអោយ”ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី”និងក្រសួងកិច្ចការនារីត្រូវបន្តកិច្ចសហការជាមួយក្រសួងមហាផ្ទៃក្នុងការពន្លឿនការកាត់ក្តីចំពោះស្ត្រីជាទណ្ឌិតឬជាពិរុ ទ្ធជននៅក្នុងមន្ទីរឃុំឃាំងឲ្យបានឆាប់រួមទាំង ការស្វែងរកមេធាវីសំរាប់ការពារស្ត្រីជាពិរុទ្ធជននោះផងដែរ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងជាអនុប្រធានកិត្តិយស«ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»បានជំរុញបែបនេះនៅក្នុងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០របស់« ក្រុមប្រឹក្សា ជាតិកម្ពុជាដើម្បីស្ត្រី» ដែលធ្វើ ឡើងនៅវិមានសន្តិភាពនាបញរឹកថ្ងៃទី ១៧ ខែ កុម្ភៈនេះ។ នេះបើយោងតាមផេកហ្វេសបុកផ្លូវការរបស់សម្តេច ។
ផេកហ្វេសបុកសម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖« សម្តេចតេជោ ហ៊ុន សែន បានជំរុញអោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីនិងក្រសួងកិច្ចការនារីត្រូវបន្តនូវកិច្ចសហការបន្ថែមទៀតជាមួយក្រសួងមហាផ្ទៃក្នុងការតាមដានរឿងស្ត្រីដែលជាទណ្ឌិតឬជាពិរុទ្ធជនដើម្បីធ្វើយ៉ាងណាពន្លឿនការកាត់ក្តីឲ្យបានឆាប់រួមទាំងការស្វែងរកមេធាវីសំរាប់ការពារស្ត្រីដែលជាពិរុទ្ធជននោះផងដែរ ។ សម្តេចតេជោសុំអោយក្រសួងយុត្តិធម៌ត្រូវពន្លឿនការងារនេះដែលបច្ចុ ប្បន្ននេះឮថាមានពិរុទ្ធជនជាស្ត្រីជាង២ម៉ឺនសំណុំរឿងដែលមិនទាន់បានកាត់ក្តីដូច្នេះត្រូវពន្លឿនសំណុំរឿងនេះអោយបានឆាប់ហើយបើខ្វះសាលសវនា ការកាត់ក្តីសម្តេចតេជោបានបានញ្ជាក់ថាអាចជួលសណ្ឋាគារកាត់ក្តីតែម្តងទៅ ។ សម្តេចតេជោ ហ៊ុន សែន ក៏សុំអោយក្រសួងការងារត្រូវតាមដានពល ការិនីដែលទៅធ្វើការងារនៅក្រៅប្រទេសដោយត្រូវយកចិត្តទុកដាក់ទៅលើសុវត្តិភាពរបស់ពួកគេនិងការពារការរំលោភបំពានផ្សេងៗ »។
បើយោងតាមរបាយការណ៍របស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» បានឲ្យដឹងថាស្ត្រីដែលកំពុងជាប់ឃុំនៅពន្ធនាគារនាពេលបច្ចុប្បន្ននេះភាគច្រើនពាក់ ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ របាយការណ៍បានឲ្យដឹងថាក្រុមប្រឹក្សាជាតិដើម្បីស្តីបានចុះពិនិត្យស្ថានភាពស្ត្រីក្នុងពន្ធនាគារចំនួន ២៨ កន្លែងនៃ២៥រាជ ធានី ខេត្ត ក្នុងឆ្នាំ ២០១៩ ស្ត្រីនៅក្នុងពន្ធនាគារមានចំនួន ២.៩០២ នាក់ ក្នុងនោះបទល្មើសគ្រឿងញៀនមានចំនួន ១,៥៨៤នាក់ ,លួច១៤២នាក់,ប្លន់ និងមានស្ថានទម្ងន់ទោស ៤៨ នាក់ ,មនុស្សឃាត ៩៦ នាក់និងបទល្មើសជ្សេងៗ ៩៦ នាក់ ៕