Home កម្សាន្ត ស្ងាត់ៗ នាយ ព...

ស្ងាត់ៗ នាយ ពែកមី ចំណាយដើម ទុនជាង១០ម៉ឺនដុល្លារធ្វើអ្នក តំ ណាងផ្តាច់មុខនៅស្រុកកំណើត

ដោយ៖បញ្ញាសាស្រ្ត/ ភ្នំពេញ៖ ស្ងាត់ៗតារាកំប្លែងល្បីឈ្មោះ នាយ ពែក មី បានចេញ មុខ ក្នុងពិធីជួបជុំតំណាង ចែកចាយស្រាបៀ Iceberg ដែលតារាកំប្លែងរូបនេះ និងធ្វើ តំណាងចែកចាយផ្តាច់មុខ នៅក្នុងខេត្តស្វាយរៀងតែម្តង។ នាយ ពែកមី បានបញ្ចាក់ បែបនេះ កាលពីយប់ថ្ងៃអាទិត្យ ទី១៦ កុម្ភៈ ២០២០ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

នាយ ពែកមី បានអោយដឹងថា លោកមិនត្រឹមតែអ្នកផ្សព្វផ្សាយថតរូប សម្រាប់ ស្រាបៀ Iceberg ប៉ុណ្ណឹងទេ ប៉ុន្តែលោកក៏ជាតំណាងចែកចាយ មួយរូប ដែលចំណាយ ដើមទុនច្រើន រហូតដល់ខ្ទង់សែនដុល្លារផងដែរ។ ដូច្នេះ សម្រាប់អតិថិជន ដែលនៅ ខេត្តស្វាយ រៀង អាចទាក់ទងលោកសម្រាប់ ការចែកចាយ តាមដេប៉ូតូចៗបន្តទៀត។

ក្នុងនោះដែរ នាយ ពែក មី ដែលកំពុងធ្វើឲ្យអ្នកជំនួញក្នុងហ្វូង ចាប់អារម្មណ៍ពី ដំណើរ វេចលុយប្រាក់សែនក្លាយជាអ្នកជំនួញស្រាបៀរ Iceberg បន្ថែម ពីការងារ សិល្បៈ ល្បីរកលុយបានគ្មានពេលសម្រាក លោកបានអះអាងថា «ការងារសិល្បៈ មិន ចោលដាច់ខាត ព្រោះធ្វើឲ្យខ្ញុំមានថ្ងៃនេះក៏ដោយសារសិល្បៈ តែការងាកមកធ្វើជំនួញ ស្រាបៀរផ្តាច់មុខនៅខេត្តស្វាយរៀងក៏ជារឿងសំខាន់ណាស់ ។ ខ្ញុំចំណាយ លុយជាង ១០ម៉ឺនដុល្លារបើកជំនួញគឺចង់ពង្រីកចំណូលគ្រួសារ ហើយក៏ឲ្យបងប្អូនមាន ការងារ ធ្វើកាន់តែច្រើន និងបានចំណូលចូលចិញ្ចឹមគ្រួសាររបស់ពួកគេផង ដែលបានពី ធ្វើ ឲ្យការងារលក់ស្រាបៀរ Iceberg នៅពេញខេត្តស្វាយរៀងតែម្តង៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តសៀមរាប​ចែក​ម...

ដោយ​: គូលែន / សៀមរាប​: នៅ...

រដ្ឋមន្ត្រី​ក្រសួងការពារជ...

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព...

ការស្រាវជ្រាវ​៖​ការវិនិយោ...

​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ...

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...