កូរ៉ូណា​វីរុស មក​ពី​អាចម៍ផ្កាយ​ធ្លាក់​នៅ​ចិន​កាល​ពី​ឆ្នាមុន​??

​វីរុស​ឆ្លង​ដែល​កំពុង​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​និង​ចម្លង​នៅ​ពាសពេញ​ពិភពលោក​នា​ពេលបច្ចុប្បន្ន​កចេញមក​ពី​អាចម៍ផ្កាយ​មួយ​ដែល​បាន​ធ្លាក់​នៅ​ចិន​កាលពី​​ឆ្នាំមុន នេះ​បើ​តាម​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​អះអាង​។​

​យោង​តាម​សារព័ត៌មាន​express​របស់​អង់គ្លេស កូរ៉ូណា​វីរុស​ថ្មី​នេះ ត្រូវបាន​បំណែក​ផ្កាយដុះកន្ទុយ​មួយ​នាំ​ចូល​មក​ក្នុង​បរិយាកាស​ផែនដី​ហើយ​បែ​កជះ​បំណែក​តូចៗ​រាប់​ពាន់​លាន​។​ពួក​អ្នកជំនាញខ្លាច ជម្ងឺ​COVID-19​នេះ​អាច​បង្ក​ការឆ្លង​រាតត្បាត​សកល​មួយ​។​ការលេចឡើង​នៃ​វីរុស​ពិឃាត​នេះ​ត្រូវបាន​គេ​គិត​ថា​បណ្តា​​ល​មក​ពី​អង្គ​ធាតុគីមី​មក​ពី​ពិភព​ក្រៅ​។​

តាមពិត​ពួក​អ្នកវិទ្យាសាស្ត្រ​មាន​ជំនឿ​​ជា​យូរ​មក​ហើយ​ថា វីរុស និង​មេរោគ​ចម្លែកៗ​ស្ថិត​នៅក្នុង​ទី​អវកាសឬ​នៅលើ​ផ្កាយដុះកន្ទុយ​និងដុំថ្ម​អវកាស​។​វា​អាច​ចូលមក​ក្នុង​បរិ​​ស្ថាន​ផែនដី​និង​ធ្លាក់​មក​លើ​ផែនដី ដែល​គំរាម​ដល់​សុខភាព​មនុស្ស​។​

​សាស្ត្រាចារ្យ ចាន់ដ្រា វិក​ក្រា​ម៉ា​ស៊ី​ង នៅ​មជ្ឈមណ្ឌល​តារា​ជីវសាស្ត្រ​Buckingham Centre for Astrobiology បាន​និយាយថា​«​ការ​ផ្ទុះ​ឡើង​វីរុស​ថ្មី​នេះ​ភ្លាមៗ​​ដូច្នេះ ទំនង​ជា​ពាក់ព័ន្ធ​នឹង​អវកាស ទីតាំង​កើត​វីរុស​នេះ​ទំនង​ខ្លាំង​បំផុត​នៅ​ចិន​ដោយ​កាលពី​ខែ​តុលា​ឆ្នាំមុន ដុំ​ផ្កាយដុះកន្ទុយ​មួយ​បាន​ផ្ទុះ​បញ្ចេញ​ផ្កា​ភ្លើង​​នៅ​ចិន​ភាគ​ឦសាន្ត​។​យើង​គិតថា​វា​ទំនងជា​ផ្ទុក​កូរ៉ូណា​វីរុស​COVID-19…​។​យើង​ជឿ​ថា ភ្នាក់ងារ​ចម្លង​មាន​នៅក្នុង​អវកាស នៅលើ​ផ្កាយដុះកន្ទុយ និង​ធ្លាក់​មក​​កាន់​ផែនដី​ឆ្លងកាត់​បរិយាកាស​ផែនដី​យើង»៕​ប្រែ​សម្រួល​៖​វាសនា​

អ្នកវិទ្យាសាស្ត្រ​ជឿថា វីរុស​និង​មេរោគ​មាន​នៅក្នុង​ទី​អវកាស​ហើយ​វា​ធ្លាក់​មក​កាន់​ផែនដី​តាម​អាចម៍ផ្កាយ​ឬ​បំណែក​ផ្កាយដុះកន្ទុយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular