ផ្ទះ២ខ្នងឆេះអស់ទាំងស្រុងដោយ​​សារ​តែឆ្លងចរន្តអគ្គិសនី

ដោយៈគ្រញូង/បាត់ដំបង ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នៅចំណុចក្រុម ទី០៩ស្ថិតក្នុងភូមិស្លាកែត សង្កាត់ស្លាកែតក្រុងបាត់ដំបងមានការភ្ញាក់ផ្អើលដោយមានអគ្គីភ័យឆេះផ្ទះចំនួន២ខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុងដែលសមត្ថកិច្ចជំនាញសន្និដ្ឋានថាបណ្តាលមកទុស្សេខ្សែភ្លើង។

លោកឆាង វណ្ណឆៃអធិការនគរបាលក្រុងបាត់ដំបងបានឱ្យដឹងថាម្ចាស់ផ្ទះទាំង២គ្រួមាន១ឈ្មោះស៊ើ សម្បត្តិភេទប្រុស អាយុ៥៣ឆ្នាំមុខរបរកម្មកររស់នៅចំណុចកើតហេតុខាងលើ(ឆេះអស់ទាំងស្រុង)ផ្ទះនោះមាន៏ទំហំ៣.៥ម៉ែត្រគុណ០៤ម៉ែត្រ៏សង់អំពីឈើ ប្រក់ស័ង្កសី និងម្ចាស់ទី២មានឈ្មោះ លី យ៉ង់ ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរនៅផ្ទះ រស់នៅចំណុចកើតហេតុខាងលើ(ឆេះអស់ទាំងស្រុង)ផ្ទះនោះមានទំហំ ៣.៥ម៉ែត្រគុណ០៤ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី។

លោកគឹម ប៊ុមនធឿននាយការិយាល៏យបង្ការនិងការពារគ្រោះអគ្គីភ័យខេត្តបានឱ្យដឹងថានៅពេលឆេះផ្ទះនេះរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការខេត្តបានចេញទៅជួយអន្តរាគមន៍ប៉ុន្តែប្រើអស់តែ១រថយន្តក៍រលត់ទៅវិញដោយសារតែការផ្តល៎ព័ត៌មានយឺតនិងផ្លូវតូចចង្អៀតក្នុងការចូលរថយន្ត។ នៅក្នុងការចុះជួយអន្តរាគមន៍ជួយពន្លត់អគ្គីភ័យនេះគេសង្កេតឃើញកងរាជអាវុធហត្ថក្រុងប៉ូលិសនិងអភិបាលក្រុង សង្កាត់ចុះជួយដឋេរ។

លោកប្រធានការិយាល័យបញ្ជាក់បន្ថែមថា ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើការសាកសួរនិងពិនិត្យជាក់ស្ដែងនៅជុំវិញកន្លែងកើតហេតុ បានសន្និដ្ឋានថា ករណីអគ្គិភ័យបណ្តាលអោយឆេះផ្ទះចំនួន០២ខ្នងអស់ទាំងស្រុងខាងលើនេះមូលហេតុគឺបណ្តាលមកពីទុស្សេចរន្តអគ្គិនីប៉ុន្តែសំណាងល្អៗមិនមានអ្មកណារងរបូសឬស្លាប់ទេ៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ទើប​ចេញពី​ពន្ធនាគារ បាន ៩...

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន...

តុលាការ​ថៃ​ព្រមាន​ទុក​នៅ​...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

សម្តេច​ចក្រី ហេង សំរិន រំ...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...