នគរបាលខេត្តកំពតប្រគល់ជន​សង្ស័យពីបទប្លន់និងសម្លាប់ជូន​សមត្ថកិច្ចខេត្តកំពង់ចាម​

ដោយ:បូកគោ/កំពត ៖ នគរបាលនៃស្នងការដ្ឋានខេត្តកំពត កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០បានប្រគល់ជនសង្ស័យពីបទប្លន់ និងសម្លាប់ស្ត្រីម្នាក់ជូនសមត្ថកិច្ចខេត្តកំពង់ចាមដែលជាម្ចាស់សាមីករណីដើម្បីបំពេញសំណុំរឿងចាត់ការតាមច្បាប់។

នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឱ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ ជួប វិបុល ភេទប្រុស អាយុ ៣៥ឆ្នាំ មានស្រុកកំណើតក្នុងភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម តែមករស់នៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាលដដែលបានរៀបរាប់ថា កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីឃាតកម្មមួយបានកើតឡើងនៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាមដោយស្ត្រីម្នាក់ត្រូវគេប្លន់សម្លាប់ក្នុងបន្ទប់ទឹកខាងក្រោមផ្ទះ។ ក្នុងហេតុការណ៍នោះ ស្ត្រីរងគ្រោះបានបាត់បង់មាសអស់ជាងពីរតម្លឹង។

នគរបាលខេត្តកំពតបានបញ្ចាក់ថា ក្រោយកើតហេតុ សមត្ថកិច្ចកំណត់នូវមុខសញ្ញាសង្ស័យជាក់លាក់ទើបសហការ និងសុំកិច្ចអន្តរាគមន៍ជាមួយនគរបាលខេត្តកំពតរហូតតាមឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ តែម្តង៕B/

   

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សូម​ប្រជាពលរដ្ឋ​និង​មន្ត្...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...

អភិបាល​រាជធានី ចុះ​ចែក​ម៉...

ដោយៈ រ៉ា​ម៉ន/ភ្នំពេញៈ នៅ​...

ក្រសួង​ការងារ​ចេញ​សេចក្តី...

​​ដោយៈ​ដេប៉ូ​/ភ្នំពេញៈ ...