ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ ជាចំណងដៃក្នុងដើមឆ្នាំ២០២០ នេះ លោក អ៊ិន សុភិន បានបង្ហាញវត្តមានជាមួយតារាសម្តែងជើងចាស់ លោ យស់ បូវណ្ណៈ រួមជាមួយ សិល្បករជាច្រើនរូបទៀត ជាពិសេសគឺផលិតករ ដែលផលិតកម្មវិធីធំៗលំដាប់ ពិភព លោក។

លោក អ៊ិន សុភិន បញ្ជាក់ពីសហរដ្ឋអាមេរិកមកថា មានហេតុផល៣ដែលលោក ចំណាយ ពេលមកដល់អាមេរិកលើកនេះ។ ទី១ គឺមកចចារជាមួយដៃគូពាណិជ្ជកម្មក្នុង អាជីវកម្មដឹកជញ្ជូនដែលជាក្រុមហ៊ុនក្រៅសិល្បៈរបស់លោក ទី២ ដើម្បីយក ប័ណ្ណ សរសើរមកប្រគល់ជូនតារាសម្ដែង លោក យស បូវណ្ណៈ ដែលត្រូវបានមហោស្រព ភាពយន្តអន្តរជាតិនៅទីក្រុងម៉ាកាវ កន្លងទៅប្រគល់ពានអោយ និងទី៣ គឺដើម្បីយក បែបបទឯកសារមកឆ្លងជាមួយគណកម្មការមហោស្រពភាពយន្តអាស៊ីអន្តរជាតិ នៅ សហរដ្ឋអាមេរិក ដើម្បីយកភាពយន្តមួយចំនួនរបស់មហាហង្ស ទៅប្រកួតប្រកួត ប្រជែងនៅអាមេរិក នាពេលខាងមុខ។ ក្នុងចំណោមគោលបំណងទាំង៣។

លោកបានសម្រេចរួចរាល់អស់ហើយ ដោយលោក យស បូវណ្ណៈ មិនត្រឹមតែបាន ទទួលប័ណ្ណសរសើរ ដែលមានឈ្មោះរបស់ខ្លួន ដែលបានពីមហោស្រព ភាពយន្ត នៅម៉ាកាវប៉ុណ្ណោះទេ តែក៏បានយកពានដែលពានរួមតម្កល់ទុកសម្រាប់ក្រុមហ៊ុន យកទៅអោយលោកបានថតទុកជាអនុស្សាវរីយ៍ ព្រោះតែលោកមិនអាចទៅទទួលនៅ ក្នុងទីក្រុងម៉ាកាវ នាពេលជាប់នោះផង។ ដោយឡែកសម្រាប់ការចរចាជុំវិញការ ដាក់ភាពយន្តចូល ប្រកួតនៅក្នុងមហោស្រពភាពយន្តអន្តរជាតិ នៅសហរដ្ឋអាមេរិក ក៏សម្រេចផងដែរ បន្ទាប់ពីការជជែកយ៉ាងលម្អិតរបស់លោក ជាមួយថ្នាក់ដឹក នាំមហោ ស្រព គឺបានឯកភាពគ្នា និងសម្របសម្រួលគ្នាលើលក្ខណ្ឌជាច្រើន គ្មានការខ្វែង គំនិត គ្នា។ យ៉ាងណាមិញលោកនៅមិនទាន់បង្ហើបនៅឡើយទេ ថាលោកនឹងជ្រើសភាព យន្តខ្លាំងៗរបស់មហាហង្សណាខ្លះ ចូលរួមក្នុងមហោស្រពនៅអាមេរិកនោះទេ៕