មេ​ចុងភៅ​ដ៏​ល្បីឈ្មោះ​កម្ពុជា​និង​សិង្ហ​បុរី​រួមគ្នា​បញ្ចេញស្នាដៃ​អាហារ​បែប​ច្នៃប្រឌិត​ខ្ពស់​រសជាតិ​ឆ្ងាញ់​អស្ចារ្យ​

385
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​មេ​ចុងភៅ​ដ៏​ល្បីល្បាញ​លំដាប់ Michelin Star របស់​ប្រទេស​កម្ពុជា លោក លូ ម៉េង និង​លោក​ម៉ា​លខម​លី​មកពី​សិង្ហ​បុរី​បានរួម​គ្នា​បង្កើត​ស្នាដៃ​តា​រយៈ​ការធ្វើ​អាហារ​បែប​ច្នៃប្រឌិត​ខ្ពស់ និង​រសជាតិ​ប្លែក ឆ្ងាញ់​ពិសារ​។​ការបង្កើត​ស្នាដៃ​រួមគ្នា​នេះ​មាន​គោលបំណង​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ផ្សព្វផ្សាយ​វិស័យ​ម្ហូបអាហារ​របស់​ប្រទេស​កម្ពុជា​និង​សិង្ហ​បុរី​ព្រមទាំង​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​។​


​កម្មវិធី​អាហារ​ពេល​ល្ងាច​នេះ​បាន​ត្រូវធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​ភោជនីយដ្ឋាន​សេ​វិ​ន​ស៊ី​រាជធានី​ភ្នំពេញ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា​ព្រមទាំង​ពាណិជ្ជករ​ជាតិ​និង​អន្តរជាតិ​។​

​ភោជនីយដ្ឋាន​សេ​វិ​ន​ស៊ី​គឺជា​ភោជនីយដ្ឋាន​គ្រឿង​សមុទ្រ​ដ៏​ពេញនិយម​មួយ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​មាន​អាហារ​សមុទ្រ​ស្រស់ៗ​ជាច្រើន​ប្រភេទ​ដូចជា​ត្រី​អយ​ស្ទឺ​រ​ក្តាម​អា​ឡា​ស្កា​ខ្យង​និង​គ្រឿង​សមុទ្រ​ផ្សេងៗ​ទៀត​ដែល​អាច​ចម្អិន​តាម​តំរូវការ​អតិថិជន​។​ភោជនីយដ្ឋាន​សេ​វិ​ន​ស៊ី​ក៏មាន​បម្រើ​ម្ហូប​ខ្មែរ​ចិន​និង​ម្ហូប​លោកខាងលិច​ដែលមាន​ប្រជាប្រិយ​ផងដែរ​ជាមួយ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​។​

​តំណាង​ភោជនីយដ្ឋាន​សេ​វិ​ន​ស៊ី​បានឱ្យដឹងថា​៖​ព្រឹត្តិការណ៍​ធ្វើ​ម្ហូប​ដ៏​គួរឱ្យ​រំភើប​មួយ​គឺ​ការ​ភ្លក់​រសជាតិ​នេះ​រៀបចំឡើង​ដោយ​មេ​ចុងភៅ​ល្បីៗ​ពីររូប​គឺ​មេ​ចុងភៅ​លូ​ម៉េង​នៃ​ភោជនីយដ្ឋាន​សេ​វិ​ន​ស៊ី​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​អាល់​ម៉ុ​ន​គ្រុប​និង​មេ​ចុងភៅ​ម៉ា​ល់ខម​លី​នៃ​ភោជនីយដ្ឋាន​ផេ​ន​រា​នា​កាន​ដើម្បី​បង្កើត​ព្រឹ​ត្ត​ការ​ដ៏​អស្ចារ្យ​និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៃ​មុខម្ហូប​ខ្មែរ​និង​ម្ហូប​សឹង្ហ​បុរី​។​ការ​ភ្លក់​រសជាតិ​ក៏មាន​គោលបំណង​បង្ហាញ​ពី​ភាព​ចម្រុះ​នៃ​ម្ហូប​សិង្ហ​បុរី​ទៅដល់​ភ្ញៀវ​ក​ត្តិ​យស​ទាំងអស់​ផងដែរ​។

​នៅក្នុង​ពិធី​នា​រាត្រី​នេះ​មាន​ភ្ញៀវកិត្តិយស​ចំនួន​៧០​រូប​បាន​ចូលរួម​គាំទ្រ​ព្រឹត្តិការណ៍​នេះហើយ​អ្នកជំនាញ​ស្រា​លោក​ដា​រ៉ែ​ន​ហ្គ​ល​មកពី​ក្រុមហ៊ុនស្រា​ជេ​វ៉​ល​ហ្វា​ម៉ាលី​ជា​អ្នកផ្គត់ផ្គង់​ស្រា​លំដាប់​កំពូល​ដែល​នាំមក​ស្រា​ដ៏​ល្អ​បំផុត​របស់ខ្លួន​ពី​កន្លែង​ផលិត​ស្រា​ដ៏​ល្បី​គឺ​កាលី​ណា​សោ​ន​នៃ​ប្រទេស​ញ៉​វ​ហ្សេ​លែ​ន​សម្រាប់​ផ្គូរ​ផ្គង​មុខម្ហូប​នីមួយៗ​។


​ក្នុងការ​គាំទ្រ​ព្រឹត្តិការណ៍​នេះ​ក៏​ជា​ក្រុមប្រឹក្សា​ទេសចរណ៍​សិង្ហ​បុរី​និង​ស្ថានទូត​សឹង្ហ​បូរី​ប្រចាំ​នៅ​កម្ពុជា​ដែល​បានរៀបចំ​និង​ធ្វើឱ្យមាន​លទ្ធភាព​សម្រាប់​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​នៃ​ការធ្វើ​ម្ហូប​ទាំងនេះ​រវាង​មេ​ចុងភៅ​ម៉ា​ល់ខម​លី​របស់​សិង្ហ​បុរី​និង​ចុងភៅ​លូ​ម៉េង​នៃ​ប្រទេស​កម្ពុជា​។​ក្នុងនាម​យើង​ជា​អ្នក​ទទួលទាន​អាហារ​និង​ស្រា​ដ៏​អស្ចារ្យ​យើង​ពិត​ជាមាន​អំណរគុណ​ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​ការផ្លាស់ប្តូរ​វប្បធម៌​ធ្វើ​ម្ហូប​នេះ​៕S/

​ចំណងជើង​រូបថត​៖​មេ​ចុងភៅ​ដ៏​ល្បីល្បាញ​លំដាប់ Michelin Star របស់​ប្រទេស​កម្ពុជា លោក លូ ម៉េង និង​លោក ម៉ា​លខម​លី មកពី​សិង្ហ​បុរី បានរួម​គ្នា​បង្កើត​ស្នាដៃ តា​រយៈ ការធ្វើ​អាហារ​បែប​ឆ្នៃប្រឌិត​ខ្ពស់ (​រូបៈ​សុផល​)​