ដោយៈចាន់តូ/ភ្នំពេញ៖ចោរចំនួន៤នាក់ត្រូវបាននគរបាលខណ្ឌពោធិសែនជ័យបញ្ជូនខ្លួនពួកវាទៅតុលាកានារសៀលថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០នេះក្រោយពីកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានកន្លងមក ។តាមនគរបាលបានឱ្យដឹងថាជនសង្ស័យទាំង៤នាក់នេះដើរធ្វើសកម្មភាពលួចមិនរើសមុខដើររើសអេតចាយបណ្តើរបន្លំលួចបណ្តើរ។
ក្រុមទាំងនេះមិនបាននាំគ្នាលួចទ្វារមាសបែជានាំគ្នាទៅលួចទ្វារដែកចាស់ៗគេទុកចោលត្រូវបានអ្នកភូមិឃើញរាយការណ៍ប្តឹងប៉ូលិសចាប់ខ្លួននាំមកសាកសួរនៅផ្នែកជំនាញខណ្ឌតាមបញ្ជាពីលោកម៉នវុធីអធិការខណ្ឌដើម្បីកសាងសំណុំរឿង។ក្រោយពីចាប់ឃាត់ខ្លួនបានជនសង្ស័យទាំងនេះត្រូវបានបញ្ជូនខ្លួនទៅតុលាកាក្រុងភ្នំពេញ ៕S/