ដោយៈសាវរក្ស/ភ្នំពេញ៖ប្រជាពលរដ្ឋចំនួន២៩គ្រួសារត្រូវបានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០បន្តដឹកនាំក្រុមការងារយកគ្រឿងឧបភោគបរិភោគនិងថវិកាសង្គ្រោះបន្ទាន់។ដើម្បីជួយដោះស្រាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃបន្ទាប់ពីផ្ទះសម្បែងរបស់ពួកគាត់ទាំងអស់គ្នាត្រូវអគ្គិភ័យឆាបឆេះនៅក្រុមទី៥ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ កាលពីពេលកន្លងទៅ។
ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវលោកជាពិសីបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចចំពោះគ្រោះអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ ។ដោយសារការធ្វេសប្រហែសណាមួយ បន្ទាប់ពីលោកនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា។
សម្ដេចតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋក្រីក្រ តាមជាក់ស្ដែងព្រោះនៅទីណាឱ្យតែមាន ប្រជាពលរដ្ឋជួបរាល់ហានិភ័យផ្សេងៗដែលងាយរងគ្រោះទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច។ទោះបីជាអំណោយមិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រាដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយឡើយ៕S/




