Home ព័ត៌មានជាតិ នយោបាយ សម្តេច​តេ​ជោ​...

សម្តេច​តេ​ជោ​មានបំណង​រៀបចំ​ពិធីជប់លៀង​ជូន​ភ្ញៀវទេសចរ​ដែលជា​ប់​ក្នុង​នាវា​MS Wseterdam​ឲ្យ​បាន​ស្គាល់​បេះដូង​មនុស្សធម៌​កម្ពុជា​ពិត​

សម្តេច​តេ​ជោ​មានបំណង​រៀបចំ​ពិធីជប់លៀង​ជូន​ភ្ញៀវទេសចរ​ដែលជា​ប់​ក្នុង​នាវា​MS Wseterdam​ឲ្យ​បាន​ស្គាល់​បេះដូង​មនុស្សធម៌​កម្ពុជា​ពិត​

ដោយៈ​តារា​រិ​ទ្ធ​/ ​ភ្នំពេញៈ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានបង្ហាញ​ពី​បំណង​ចង់​រៀបចំ​ពិធីជប់លៀង​ជូន​ដល់​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​ដែល​មកពី​នាវា​យក្ស Ms Westerdam ។​
​យោងតាម​ផេ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នៅ​ព្រលប់​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០២០​បានសរសេរថា​កាលពី​ព្រក​មិញ​ថ្ងៃទី ១៧ ខែ នៅក្នុង​ពិធី​បូកសរុប​ការងារ​របស់ «​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​» នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​អារម្មណ៍​សង្វេគ និង​អាណិតអាសូរ​យ៉ាងខ្លាំង​ដល់​អ្នកធ្វើដំណើរ​ជាង ២២០០ នាក់ ដែល​ត្រូវបាន​ជាប់​នៅក្នុង​នាវា​ទេសចរណ៍​ដ៏​ធំ​មួយ Ms Westerdam​ដែល​ត្រូវបាន​កម្ពុជា​ទទួល​ស្វាគមន៍​ឲ្យ​ចត​នៅក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី ១៤ កុម្ភៈ ។
​ផេ​ក​ដដែល​បន្តថា​ក្រោយពី​បាន​ពិនិត្យ​សុខភាព​យ៉ាង​ហ្មត់ចត់​ទៅលើ​ទេសចរណ៍​មួយចំនួន​ដែល​គ្មាន​សញ្ញា​វិជ្ជមាន​នៃ​មេរោគ​កូ​វីដ​១៩ (​កូ​រ៉ូ​ណា​)​នៅពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុ​ញ្ញា​ត្តិ​ឲ្យ​អ្នកទេសចរ​ចំនួន ៥០០ នាក់​បានមក​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​សណ្ឋាគារ​សុខា​ទីក្រុង​ភ្នំពេញ ដើម្បី​រៀបចំ​សំបុត្រ​យន្តហោះ​ចេញពី​កម្ពុជា​ឆ្ពោះទៅកាន់​ប្រទេស​កំណើត​ពួកគេ​វិញ​។


​ទន្ទឹមនឹង​នេះដែរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានផ្តល់​យោបល់​ឲ្យ សាលាក្រុង​ភ្នំពេញ​សហការ​ជាមួយ​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​រថយន្ត​ដឹក​អ្នកទេសចរ​ដែល​កំពុង​ស្នាក់នៅ​ទីក្រុង​ភ្នំពេញ​បាន​ទស្សនា​រាជធានី​ភ្នំពេញ ដែល​ល្អប្រសើរ​ជាង​ទុក​ពួកគេ​ឲ្យ​រស់​នៅតែ​ក្នុង​បន្ទប់​សណ្ឋាគារ​ពោរពេញ​ដោយ​អារម្មណ៍​តប់ប្រមល់​ភ័យខ្លាច ដែល​ពួកគេ​អាច​យក​ពេលវេលា​រង់ចាំ​នេះ បាន​លំហែ​អារម្មណ៍​សប្បាយរីករាយ​នៅក្នុង​រាជធានី​ភ្នំពេញ​ហើយ​បាន​ស្គាល់​ប្រទេស​និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​កាន់តែច្រើន​ថែមទៀត​។
​ដើម្បី​បង្ហាញ​ពី​ក្តី​ស្រឡាញ់ ភាពកក់ក្តៅ និង​បេះដូង​មនុស្ស​ធ​ម៍​ពិត​របស់​កម្ពុជា​ចំពោះ​ភ្ញៀវទេសចរ​ទាំងអស់ មកពី​នាវា MS Westerdam សម្តេច​តេ​ជោ ហ៊ុន សែន មានបំណង​នឹង​រៀបចំ​ពិធីជប់លៀង​ជូន​ពួកគេ​ទៀតផង ហើយ​សម្តេច​តេ​ជោ​ក៏​គ្រោង​នឹង​អញ្ជើញ​មន្ត្រី​តំណាង​ទូត​នៃ​ប្រទេស​នីមួយ​ដែលមាន​ពលរដ្ឋ​របស់​ខ្លួន​កំពុង​ជាប់​នៅ​កម្ពុជា​ក្នុង​នាវា​ទេសចរណ៍​នេះ មានឱកាស​បានមក​ជួប​សួរសុខទុក្ខ និង​ចូលរួម​រក​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ជួយ​ពលរដ្ឋ​ខ្លួន​ឲ្យ​ឆាប់​បាន​វិលត្រឡប់​ទៅកាន់​ប្រទេស​កំណើត​វិញ​។
ចំពោះ​នាវា​ទេសចរណ៍​ដែលមាន​អ្នកធ្វើដំណើរ​ជាង ២០០០​នាក់ ដែល​បានមក​ដល់ទី​សុវត្ថិភាព​ក្នុង​ទឹកដី​កម្ពុជា​ហើយ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ច្បាស់​ណាស់​ថា បើ​សាមី​ប្រទេស​គេ​មិន​ទទួលខុសត្រូវ​ទេ គឺ​កម្ពុជា​នឹង​បន្ត​មើលថែ​ពួកគេ​រហូតដល់​ថ្ងៃ​បាន​វិលត្រឡប់​ទៅកាន់​ប្រទេស​កំណើត​វិញ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular