Home ព័ត៌មានជាតិ សន្តិសុខ ៣១​ថ្ងៃ​គ្រោះ...

៣១​ថ្ងៃ​គ្រោះ​អគ្គិភ័យ​កើតឡើង​១៩​លើក​បង្ក​ឱ្យ​រងរបួស​៣​នាក់​និង​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួនធំ​

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​ក្នុង​រយៈពេល​៣១​ថ្ងៃ​ចុង​ក្រោយនេះ​របាយការណ៍​នៃ​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានបង្ហាញ​ឱ្យដឹងថា​កើតឡើង​ចំនួន​១៩​លើក​បង្ក​ឱ្យ​រងរបួស​មនុស្ស​៣​នាក់​និង​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួនធំ​។​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានចេញ​ពន្លត់​អគ្គិភ័យ​ប្រើប្រាស់​ទឹក​ប្រមាណ​៣០០​រថយន្ត​។​

​ថ្លែង​ក្នុង​ពិធី​គោរព​ទង់ជាតិ​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០២០​ដែលមាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ចូលរួម​ជាង​៧០០​នាក់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សុង​លី​ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ​តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ថេត​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

លោក​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​អគ្គិភ័យ​និង​ការ​ជម្រុញ​ឱ្យកម្លាំង​នគរបាល​បង្កើន​ប្រសិទ្ធភាព​ចេញ​ប្រតិបត្តិការ​ជួយសង្គ្រោះ​បញ្ហា​អគ្គិភ័យ​ដើម្បី​ការពារ​អាយុជីវិត​និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​។​យើង​ឃើញថា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​នៅ​រាជធានី​ភ្នំពេញ​បញ្ហា​ប្រឈម​គ្រោះថ្នាក់​ដោយ​អគ្គិភ័យ​បានកើត​ឡើង​ឆេះ​រោងចក្រ​ឆេះ​ផ្ទះ​ពលរដ្ឋ​ជា​បន្តបន្ទាប់​បង្ក​ជា​គ្រោះមហន្តរាយ​ខូចខាត​ទ្រព្យសម្បត្តិ​និង​បង្ក​ឱ្យ​មនុស្ស​រងរបួស​។​

​គ្រាន់តែ​ក្នុង​រយៈពេល​៣១​ថ្ងៃ​ចុង​ក្រោយនេះ​របាយការណ៍រ​បស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានបង្ហាញ​ឱ្យដឹងថា កើតឡើង​ចំនួន​១៩​លើក បង្ក​ឱ្យ​រងរបួស​មនុស្ស​០៣​នាក់​និង​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួនធំ​។​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានចេញ​ពន្លត់​អគ្គិភ័យ​ប្រើប្រាស់​ទឹក​ប្រមាណ​៣០០​រថយន្ត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សុង​លី​ស្នងការរង​បានលើកឡើង​ពាំ​នាំនូវ​ប្រសាសន៍​ណែនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ថេត​ដោយ​ពិនិត្យឃើញ​អគ្គិភ័យ​កើតឡើង​គួរឱ្យ​ព្រួយបារម្ភ​នៅក្នុង​រាជធានី​ភ្នំពេញ​កម្លាំង​នគរបាល​ត្រូវ​ពង្រឹង​នៃ​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​និង​ណែ​នាំឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​បង្ការ​ទប់ស្កាត់​បញ្ហា​អគ្គិភ័យ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ទាំង​អាយុជីវិត​និង​ទ្រព្យសម្បត្តិ​។​

​សូមបញ្ជាក់ថា តាម​របាយការណ៍​អគ្គិភ័យ​កើតឡើង​នៅ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​កន្លងមក បង្កឡើង​ដោយ​ឆ្លង​ចរន្តអគ្គិសនី បែកធ្លាយ​ធុង​ហ្គាស ឆ្លង​ចរន្តអគ្គិសនី​ចេញពី​ក្បាល​អាគុយ​រថយន្ត និង​ការឆេះ​ស្ថិតក្នុង​ការស្រាវជ្រាវរ​បស់​កម្លាំង​សមត្ថកិច្ច ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្តូរ​សមាសភាព​មន្ត្រី​នៅត...

​ដោយៈ​សុផល​/​ភ្នំពេញៈ ដើម...

កម្ពុជា​បាននិងកំពុង​ធ្វើ​...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

ទើប​ចេញពី​គុក ចេញ​ប្លន់​ទ...

​ដោយ​:​គ្រញូង​/​បាត់ដំបង​...

កូ​វីដ​-19 : មិនមាន​ករណី​...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...