Home ព័ត៌មានជាតិ សន្តិសុខ ​ប្រជាពលរដ្ឋ​...

​ប្រជាពលរដ្ឋ​១៨​គ្រួសារ​សំណូមពរ​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​រឿង​ដីធ្លី​

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​:​ប្រជាពលរដ្ឋ​ចំនួន​១៨​គ្រួសារ​រស់នៅ​ភូមិ​អណ្ដូងប្រេង​ឃុំ​ព្រៃ​មូល​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​បាន​ស្នើសុំ​អន្តរាគមន៍​ពីស​ម្តេច​តេ​ជោ​ហ៊ុនសែន​ប្រមុខ​រាជរដ្ឋាភិបាល​ជួយផ្តល់​យុត្តិធម៌​ក្នុងពេលដែល​ឈ្មួញ​នៅ​រាជធានី​ភ្នំពេញ​ប្តឹង​ទាស់​មិនឱ្យ​មន្ត្រី​សុរិយោដី​ចេញ​ប័​ណ្ឌ​កម្ម​សិ​ទ្ឋ​លើដី​របស់គាត់​ចំនួន​ជាង​ប្រាំបី​ហិកតា​។

​ពួកគាត់​បាន​សម្ដែង​នូវ​ការព្រួយបារម្ភ​បន្ទាប់​មន្ត្រី​សុរិយោដី​បានធ្វើការ​វាស់វែង​ដីធ្លី​ជា​ប្រព័ន្ធ​និង​ត្រូវបាន​បិទ​ផ្សាយ​ជា​សាធារណៈ​ទៅហើយ​ស្រាប់​តែមាន​គេ​មកប្ដឹង​ទាស់​ដោយ​អះអាងថា​ពួកគាត់​បាន​រំលោភ​យក​ដី​គេ​ទៅវិញ​។​ប្រជាពលរដ្ឋ​បាន​និយាយថា​ដី​របស់​ពួកគាត់​ដែល​ត្រូវបាន​ស្ត្រី​មួយរូប​ប្ដឹង​ទាមទារ​មិន​អនុញ្ញាតឱ្យ​មន្ត្រី​សុរិយោដី​ចេញ​ប្លង់​នោះ​មាន​ចំនួន​ជាង​ប្រាំបី​ហិកតា​។​

​ក្នុងនោះ​មាន​ដី​ធ្វើស្រែ​ដី​ធ្វើ​ចម្ការ​និង​ដី​លំនៅស្ថាន​។​ដោយ​ពួកគាត់​បាន​បញ្ជាក់ថា​ពួកគាត់​បាន​កាន់កាប់​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៨៤​មកម្ល៉េះ​ដោយ​ទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ទៀតផង​។​នៅ​ឆ្នាំ​២០១៨​ពេលដែល​មន្ត្រី​ជំនាញ​សុរិយោដី​ចុះ​វាស់វែង​ដីធ្លី​ជា​ប្រព័ន្ធ​ពួកគាត់​ក៏បាន​ចូលរួម​វាស់​ជាមួយ​សូ​រិ​យោ​ដី​ដែរ​។

​ក្រោយពេល​ធ្វើការ​ការវាស់វែង​ត្រូវបាន​បញ្ចប់​រួចរាល់​មន្ត្រី​ជំនាញ​បាន​បិទ​ផ្សាយ​ជា​សាធារណៈ​រួចទៅហើយ​ទៀត​។ ប៉ុន្តែ​ស្រាប់តែ​ក្រោយពី​ការបិទ​ផ្សាយ​ជា​សារ​ធារ​ណៈ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ ទូច សុ​ផានី នៅ​រាជធានី​ភ្នំពេញ​បានមក​ធ្វើការ​ប្ដឹង​ពួកគាត់​ថា បាន​ទន្ទ្រាន​កាន់កាប់​លើដី​របស់គេ​ទៅវិញ ។

​បន្ទាប់មក​តុលាការ​បានចេញ​ដីកា​រក្សា​ការពារ​មិនឱ្យ​ពួកគាត់​លក់ដូរ​លើដី​នោះទេ​តែ​អាច​អាស្រ័យ​ផល​បាន​និង​មិនឱ្យ​មន្ត្រី​សូ​រិ​យោ​ដី​ចេញ​ប្លង់​កម្មសិទ្ធិ​ឱ្យ​ទេ​។​ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​តុលាការ​មេត្តា​ជួយផ្ដល់​យុត្តិធម៌​ដល់​ពួកគាត់​ផង និង​ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន សូម​មេត្តាជួយ​ពួកគាត់​ទាំង ១៨​គ្រួសារ​នេះ​ផង​។​

​ទាក់ទង​ករណី​ខាងលើនេះ​លោក​លី​សុភា​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តកំពង់ឆ្នាំង​មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ដោយ​ទូរស័ព្ទ​ចូល​មិនមាន​អ្នកទទួល​៕S/

​រូបថត​៖​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អណ្ដូងប្រេង ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ តវ៉ា​រឿង​ដីធ្លី​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ទើប​ចេញពី​ពន្ធនាគារ បាន ៩...

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន...

តុលាការ​ថៃ​ព្រមាន​ទុក​នៅ​...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

សម្តេច​ចក្រី ហេង សំរិន រំ...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...