ដោយៈ សាវរក្ស/ភ្នំពេញ៖គ្រោះថ្នាក់ចរាចរ៦លើកបណ្តាលឱ្យមនុស្សស្លាប់៥នាក់(ស្រី២នាក់)និង បង្កឱ្យរងរបួសធ្ងន់៣នាក់និងរបួសស្រាលម្នាក់។យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរនិងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថាគ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេសគិតពីម៉ោង២រសៀលថ្ងៃទី១៦ដល់ម៉ោង២រសៀលថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២០ ។
របាយការណ៍បន្តថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរខាងលើនេះ បង្កឱ្យមានការ ខូចខាត យានយន្ត សរុបជាច្រើនគ្រឿង។ក្នុងនោះមានម៉ូតូ,រថយន្តតូច-ធំនិងយានផ្សេងៗជាច្រើនគ្រឿងទៀត។រីឯមូលហេតុបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់ ,មិន គោរព សិទ្ធិបត់មិន ប្រកាន់ស្តាំជាដើម ។
តាម ទិន្នន័យ គ្រោះថ្នាក់ ចរាចរផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ៩ នាក់ នៅ ថ្ងៃទី ១៧ ខែកុម្ភៈ នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ៦ លើក ៕S/
