">

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេ​រម​ភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០១៩​និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​យោធា​សន្តិសុខ​ឆ្នាំ​២០២០​របស់​យោធភូមិភាគ​ទី​១ ខេត្ត​ស្ទឺ​ង​ត្រែង កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យោធភូមិភាគ​ទី​១​និង​បណ្តា​អង្គភាព​ចំណុះ​ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត​និង​សម្រេចបាន​នូវ​ភារកិច្ច​ទាំងឡាយ​។​រាជរដ្ឋាភិបាល​ក្រសួងការពារជាតិ​អគ្គបញ្ជាការដ្ឋាន​និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ប្រគល់ជូន​ក្នុង​ឆ្នាំ​ឆ្នាំ​២០១៩​កន្លងទៅនេះ​។​ក៏ដូចជា​កា​ត្រៀមលក្ខណៈ​សម្រាប់​ឆ្នាំ​២០២០​និង​បណ្តា​ឆ្នាំ​ទៅមុខទៀត ក្នុងនោះ​សំខាន់ គឺ​ការចូលរួម​ថែរក្សា​សន្តិភាព សន្តិសុខ​ជូន​ជាតិ និង​ប្រជាជន​។​

​មេបញ្ជាការ​កងទ័ពជើងគោក​បាន​បន្តថា​សមិទ្ធផល​ការងារ​ទាំងនេះ​ស្តែង​ឱ្យឃើញ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ភាពម្ចាស់ការ​ច្នៃប្រឌិត​និង​ការប្តេជ្ញាចិត្ត​របស់​មេបញ្ជាកា​រ​មេបញ្ជាការរង​គ្រប់លំដាប់​ថ្នាក់ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទូទាំង​យោធភូមិភាគ​ទី​១​។​សង្ឃឹមថា ថ្នាក់ដឹកនាំ​និង​យោធិន​ទាំងអស់​នឹង​បន្ត​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​និង​ឥរិយាបទ​ទាំងនេះ​ហើយក៏​អាចធ្វើ​ការដកពិសោធន៍​ពិនិត្យ​និង​វាយតម្លៃ​អំពី​លទ្ធផល​ការងារ​ដែល​សម្រេចបាន​មុនៗ​ដើម្បី​ធានាបាន​នូវ​និរន្តរភាព​ការងារ និង​ការរីកចម្រើន​របស់​យោធភូមិភាគ​បន្ត​ទៅមុខទៀត​។​

​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សូម​គាំទ្រ និង​ជំរុញ​ឱ្យ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​បំពេញ​តួនាទី​និង​ភារកិច្ច​ក្នុងនាម​កង​យោធ​ខេមរភូមិន្ទ​ដោយ​ប្រកាន់យក​ការសម្រេចចិត្ត​ច្បាស់លាស់​។​ប្រុងប្រយ័ត្ន ជាមួយនឹង​ការគិតគូរ​ពិចារណា​គ្រប់​ជ្រុងជ្រោយ ស្របតាម​រដ្ឋធម្មនុញ្ញ​, ច្បាប់ និង​នយោបាយ​ការពារជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​សម្រេចបាន​សមិទ្ធិផល​កាន់តែ​ល្អប្រសើរ​ជូន​ជាតិ ប្រជាជន និង​មាតុភូមិ​យើង​៕S/

​រូបថត​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​យោធា សន្តិសុខ ឆ្នាំ​២០១៩​