
ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ជនជាតិជប៉ុនម្នាក់ជាមួយនឹងថ្នាំញៀនជិតពីរគីឡួក្រាម ត្រូវបានបញ្ជួនទៅតុលាការ ក្រោយការចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ជនសង្ស័យជនជាតិជប៉ុន ឈ្មោះណូណាកា ស៊ូនីឈី (NONAKA SHUNICHI) អាយុ៧២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ TK 5670834 ធ្វើដំណើរតាមជើងយន្ដហោះលេខ KE 690 (ភ្នំពេញ-សេអ៊ូល) និងបន្ដដំណើរតាមជើងយន្ដហោះ KE 767 (សេអ៊ូល-អាម៉ូរី) ប្រទេសជប៉ុន ដែលជាគោលដៅចុងក្រោយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយការរកឃើញបានលាក់ទុកថ្នាំញៀនមេតំហ្វេតាមីនទម្ងន់១,៧គីឡូក្រាម។
ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅតុលាការនារសៀលថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធី៕សរន/Ha
