ដោយៈ​គ្រ​ញួ​ង​/​បាត់ដំបង​៖​នៅ​រសៀល​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០២០​កម្លាំង​នគរបាល​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​២​នាក់​និង​វត្ថុតាង​មួយចំនួន​ទៅ​តុលាការ​ពីបទ​ជួញដូ​គ្រឿងញៀន​នៅ​កន្លែង​២​ផ្សេងគ្នា​។​ក្រោយពេល​កម្លាំង​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ឃុំ​វត្ត​តា​មិ​ម​ស្រុក​សង្កែ​។​

​លោក​វរសេនីយ៍ទោ​សុខ​និមល​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​៖​ករណី​ទី​១​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​ភូមិ​ស្លក្រាម​ឃុំ​វត្ត​តា​មិ​ម​ស្រុក​សង្កែ​។​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ម៉ក់​រដ្ឋា​ហៅ​ស្វិត​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​។​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​ថ្នាំញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៧​កញ្ចប់​ទម្ងន់​៨,៩១​ក្រាម​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​និង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត​។​

​ករណី​ទី​២​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​ភូមិ​អូរ​ខ្ចាយ​ឃុំ​វត្ត​តា​មិ​ម​ស្រុក​សង្កែ​។​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​ប៉ូ​ច័ន្ទ​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​នៅ​ភូមិ​អូរ​ខ្ចាយ​ឃុំ​វត្ត​តា​មិ​ម​ស្រុក​សង្កែ​ដកហូត​ត្ថុ​តាង​រួមមាន​៖​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៥​កញ្ចប់​ទម្ងន់​១,៨៨​ក្រាម​,​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​ថ្នាំញៀន​លក់​មួយចំនួន​៕S/