​ចែក​ម៉ាស់​១​លាន​ក្នុង​១​ខែ​ដើម្បី​បង្ការ​ចម្លង​រ៉ុ​ស​កូ​រ៉ូ​ណា​នៅ​ច្រកព្រំដែន​ប៉ោយប៉ែត​

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​គម្រោង​ចែក​ម៉ាស់​បង្ការ​ចម្លង​រ៉ុ​ស​កូ​រ៉ូ​ណា​(2019-nCoV)​ក៏​ដូច​សុខុមាលភាព​ពលរដ្ឋ​អ្នកដំណើរ​និង​ភ្ញៀវ​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ក្នុង​១​ខែ​ឱ្យបាន​១​លាន​ម៉ាស់​។​បន្តធ្វើ​ដូច​បាន​គ្រោងទុក​ទោះបីជា​កន្លែង​ផ្សេង​មិនបាន​ចែក​និង​លែង​សូវ​ចាប់អារម្មណ៍​ឬ​ប្រុងប្រយ័ត្ន​ក្តី ។​

លោក​វរសេនីយ៍​ឈួន​សារី​នាយរង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បានឱ្យដឹង​ថ្ងៃទី​១៧​ខែកុម្ភៈ​ថា​៖​តាម​លោក​ឩ​ត្ត​ម​សេនីយ៍​ត្រីអ៊ី​ចំរើន​នាយប៉ុស្តិ៍​ថា​ម៉ាស់​ដែល​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ចែកជូន​ភ្ញៀវ​ជាតិ​អន្តរជាតិ​ចំនួន​១៦​ថ្ងៃ​។​(​ចាប់​ថ្ងៃទី​២៧​ខែមករា​មកដល់​ថ្ងៃទី​១៦​ខែ​កុ​ម្ហៈ​ឆ្នាំ​២០២០)​។​ចំនួន​ម៉ាស់​ដែល​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ចែកជូន​ភ្ញៀវ​ជាតិ អន្តរជាតិ​មាន​ចំនួន ៣៤០.១៥០ ម៉ាស់ ។​

​ការងារ​ត្រូវ​បន្តធ្វើ​យ៉ាងសកម្ម និង​ស្វាហាប់​។​ប៉ុន្តែ​ប្រភព​នានា​បានឱ្យ​កាសែត​រស្មី​កម្ពុជា​ដឹងថា ៖ នៅ​កន្លែង​ផ្សេង​ឬ​មន្ត្រី​អាជ្ញាធរ​ដែនដី​មន្ត្រី​ជំនាញ​សុខាភិបាល​គ្រូពេទ្យ​ក៏​លែង​បាន​ចែក​ម៉ាស់​ឬ​ធ្វើ​សកម្មភាព​ច្រើន​លើ​ការផ្សព្វផ្សាយ ចាត់វិធានការ​បង្ការ ទប់ស្កាត់​នូវ​ការចម្លង​មេរ​រោគ​នេះឡើយ ។​

​ដោយឡែក​មន្ត្រី​ច​ត្តា​ឡី​ស័ក​នៃ​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ឮ​ក៏បាន​ធ្វើការ​ត្រួតពិនិត្យ​( Check Up )​រក វី​រ៉ុ​ស​កូ​រ៉ូ​ណា​(2019-nCoV ) ដើម្បី​ការពារ​សុខមាលភាព​ជូន​ប្រជាជន អ្នកដំណើរ ភ្ញៀវ​ជាតិ​អន្តរជាតិ​។​និង​ក៏​បន្ត​ទប់ស្កាត់​អោយបាន​មុន​វី​រ៉ុ​ស​2019nCoV​កុំ​ចូល​ទឹកដី​កម្ពុជា​តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​៕S/

​រូបថត​៖​គម្រោង​ចែក​ម៉ាស​១​លាន​/១​ខែ​ដើម្បី​បង្ការ​ការពារ​ការចម្លង​រ៉ុ​ស​កូ​រ៉ូ​ណា​នៅ​ច្រកព្រំដែន​ប៉ោយប៉ែត​បន្តធ្វើ , កន្លះ​ខែ​បានតែ​ជាង​៣​សែន (​រូប​៖ ភ្នំ​ស្វាយ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...