ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០២០​ថវិកា​សរុប​ជិត​៣០​លាន​រៀល​បានប្រគល់​ជូន​ដល់ដៃ​គ្រួសារ​សព​លោក​ព្រិន្ទបាលឯក​ជិន​ហ៊ា​ត់​។​ទីតាំង​បុណ្យសព​នៅក្នុង​ភូមិ​ចំបក់​សែន​ជ័យ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​លោក​បាន​ស្លាប់​ដោយសារ​គ្រាប់មីន​សល់​ពី​សម័យ​ស​ង្គ្រា​ម​ខណៈពេល​កំពុង​បំពេញភារកិច្ច​ចេញ​ល្បាត​នៅតាម​ចំណុច​ភូមិសាស្ត្រ​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។

​តាមរយៈ​ដំណើរ​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សំ​សៀ​មេបញ្ជាការរង​តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី​ឌឹ​ក​មេបញ្ជាការរង​កងទ័ព​ជើងគោក​,​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​លី​ស៊ុន​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៨​។​អមដំណើរ​ដោយ​លោក​មេបញ្ជាការរង​មេបញ្ជាការ​វរ​សេនា​តូច​និង​នាយ​នាយរង​នៃ​បណ្ដា​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​លី​ស៊ុន​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៨​បាន​ថ្លែងថា​ថវិកា​ដែល​នាំយកមក​ប្រគល់ជូន​ដល់ដៃ​ក្រុមគ្រួសារ​សព​គឺ​បានមកពីការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​នៃ​កងយោធពល​ខេមរៈភូមិន្ទ​និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ក៏បាន​អញ្ជើញ​ចូលរួមចំណែក​ជាមួយ​ក្រុមគ្រួសារ​សពជាប​ន្ត​បន្ទាប់​។

​ក្នុងនោះ​រួមមាន​៖​ថវិកា​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​វង្ស​ពិ​សេន​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ចំនួន​១០​លាន​រៀល​,​ថវិកា​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​គីម​ប៊ុន​ថា​ន​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ចំនួន​៥០​ម៉ឺន​រៀល​,​ថវិកា​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​មេបញ្ជាការ​កងទ័ពជើងគោក​ចំនួន​៥​លាន​រៀល​,​ថវិកា​លោក​ហូសិទ្ធី​ទេសរដ្ឋមន្ដ្រី​នាយក​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ចំនួន​១​លាន​រៀល​អង្ករ​ចំនួន​១០០​គីឡូក្រាម​។​

​ថវិកា​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​ចំនួន​២​លាន​រៀល​,​ថវិកា​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្រី​ឌឹ​ក​មេបញ្ជាការរង​កងទ័ព​ជើងគោក​ចំនួន​២​លាន​រៀល​,​ថវិកា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​លី​ស៊ុន​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៨​ចំនួន​៤​លាន​រៀល​,​ថវិកា​លោក​ផាន់​និមិត្ត​ចំនួន​៤០​ម៉ឺន​រៀល​អង្ករ​ចំនួន​១០០​គីឡូក្រាម​។​

ថវិកា​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​មីន​ចំនួន​១​លាន​រៀល​,​ព្រមទាំង​ថវិកា​របស់​មេបញ្ជាការ​តាម​បណ្តា​វរ​សេនា​តូច​ទាំង​៥​ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៨​ចំនួន​១​លាន​៦០​ម៉ឺន​រៀល​,​ថវិកា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​និង​អាជ្ញាធរ​មូលដ្ឋាន​សរុប​ចំនួន​២៧.៩០០.០០០​រៀល​។​នៅក្នុង​ឱកាស​ចុះសាកសួរ​សុខទុក្ខ​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​លី​ស៊ុន​បាន​ផ្តាំផ្ញើ​ដោយ​ណែនាំ​សូមឱ្យ​ប្អូនស្រី​ត្រូវ​កាត់ចិត្ត​ហើយ​រឹងមាំ​មិនត្រូវ​ផ្ដេកផ្ដួល​ទៅតាម​ព្រេងវាសនា​នោះឡើយ​។​

​សូមបញ្ជាក់ថា​៖ លោក​ព្រិន្ទបាលឯក ជិន ហ៊ា​ត់​អត្តលេខ​២០៣១៧៧​នាយ​ក្រុមទី​២​កងអនុសេនាធំ​ទី​៣ វរ​សេនា​តូច​លេខ​៣៨៥​កងពលតូច​អន្តរាគមន៍​លេខ​៨​បាន​រងគ្រោះថ្នាក់​ស្លាប់​ដោយ​ជាន់មីន​ចាស់​។​ខណៈពេល​កំពុង​ចុះ​បំពេញភារៈកិច្ច​ការពារ​បូរណៈភាព​ទឹកដី​ក្នុង​បុព្វហេតុ​ការពារជាតិ​មាតុភូមិ​ក្នុងភូមិ​សាស្ត្រ​៣៩៨​ខ្សែត្រៀម​ជួរមុខ​បណ្តោយ​ព្រំដែន​កម្ពុជា​.​ថៃ​។​ក្នុង​ទិស​ទី​១​ប្រាសាទព្រះវិហារ​កាលពី​វេលា​ម៉ោង​១២.១០​នាទី​ថ្ងៃទី​១៤​ខែ​កុ​ម្ភះ​ឆ្នាំ​២០២០​ក្នុងភូមិ​សាស្ត្រ​ភ្នំ​៣៩៨​ខាងត្បូង​អន្លង់​រាំង​ជើងភ្នំ​៥០០ ស្ថិត​ក្នុងភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​៕S/​