Home ព័ត៌មានអន្តរជាតិ វេណេស៊ុយអេឡាផ...

វេណេស៊ុយអេឡាផ្អាកក្រុមហ៊ុនអាកាសចរណ៍ព័រទុយហ្គាល់បន្ទាប់ពីដឹកលោកក្វាយដូចូលស្រុកវិញ

អាជ្ញាធរវេណេស៊ុយអេឡាបានផ្អាកក្រុមហ៊ុនអាកាសចរណ៍ព័រទុយហ្គាល់មួយកាលពីថ្ងៃចន្ទទី១៧កុម្ភៈ បន្ទាប់ពីក្រុមហ៊ុននេះបានដឹកមេដឹកនាំប្រឆាំង ហ្វ័ន ក្វាយដូ និងឪពុកមារបស់គាត់មកស្រុកវិញពីដំណើរអន្តរជាតិក្នុងគោលបំណងបណ្តេញប្រធានាធិបតីនីកូឡាស់ ម៉ាឌូរ៉ូ ចេញពីតំណែង។

ជើងហោះហើររបស់លោកក្វាយដូទៅកាន់ទីក្រុងការ៉ាកាសនៅលើយន្តហោះរបស់ក្រុមហ៊ុន TAP Air Portugal បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៣ សប្តាហ៍របស់គាត់ឆ្លងកាត់ទ្វីបអឺរ៉ុបនិងចូលទៅកាន់សេតវិមានរបស់ត្រាំ។ អាជ្ញាធរវេណេស៊ុយអេឡាបានចាប់ខ្លួនពូរបស់លោកក្វាយដូពេលចុះចត ដោយចោទប្រកាន់គាត់ថាបានព្យាយាមនាំយករំសេវផ្ទុះតិចតួចចូលក្នុងប្រទេស។

អនុប្រធានាធិបតីលោក ឌែលស៊ី រ៉ូឌ្រីហ្គេស (Delcy Rodríguez) បាននិយាយថា ការហោះហើររបស់ក្រុមហ៊ុនដឹកអ្នកដំណើរចូលនិងចេញពីប្រទេសត្រូវបានផ្អាករយៈពេល ៩០ ថ្ងៃ គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននិយាយថា អាជ្ញាធរបានបើកការស៊ើបអង្កេតលើ “ការរំលោភបំពានធ្ងន់ធ្ងរ” លើបទបញ្ជាក្នុងស្រុក។

លោកក្វាយដូ អាយុ ៣៦ ឆ្នាំបានប្រែជាលេចធ្លោកាលពីមួយឆ្នាំមុន ដោយទាមទារអំណាចប្រធានាធិបតីនិងប្តេជ្ញាបញ្ចប់ការគ្រប់គ្រងរបស់លោកម៉ាឌូរ៉ូ ចំពេលកំពុងមានវិបត្តិសេដ្ឋកិច្ចជាប្រវត្តិសាស្ត្រ។ លោកក្វាយដូនិយាយថា រដ្ឋាភិបាលរបស់ម៉ាឌូរ៉ូបានកំណត់គោលដៅលើពូរបស់គាត់ឈ្មោះ ហ្វ័ន ហូសេ ម៉ាកេស ជាមធ្យោបាយដើម្បីវាយប្រហារគាត់។

វេណេស៊ុយអេឡាក៏បានចេញលិខិតតវ៉ាទៅរដ្ឋាភិបាលបារាំងកាលពីថ្ងៃចន្ទផងដែរដោយនិយាយថាឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅទីក្រុងការ៉ាកាស លោករ៉ូម៉ាំង ណាដាល់ បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេស នៅពេលគាត់បានទៅទទួលស្វាគមន៍លោកក្វាយដូនៅពេលមកដល់អាកាសយានដ្ឋាន។

បារាំងនិងសហភាពអឺរ៉ុបទទួលស្គាល់លោកក្វាយដូជាប្រធានាធិបតីបណ្តោះអាសន្នរបស់វេណេស៊ុយអេឡារហូតដល់មានការបោះឆ្នោតថ្មី៕ ដោយ៖ កញ្ញាដាលីស

លោកក្វាយដូនិយាយអំឡុងពេលធ្វើសន្នសីទកាសែតក្នុងទីក្រុងការ៉ាកាសកាលពីថ្ងៃទី១៥កុម្ភៈឆ្នាំ២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់ខ្លួន​យុវជន​ម្នាក់ ជា...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​គ្រោង​ជ្រើសរើស​ទីតាំង​ខ្...

​ដោយៈ​ភ្នំ​ស្វាយ / បន្ទាយ...

​បុរាណ​ដ្ឋា​ន​អូរ​កី​ក្នុ...

​ដោយៈ ភ្នំ​ស្វាយ / កោះកុង...

​ត្រីមាស​ទី​បីៈ​រោងចក្រ​ច...

ដោយ​: ពៅ​និមល​/​ភ្នំពេញ​:...