ព្រឹក​ថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​គរុ​សិស្ស​-​និស្សិត​ជិត​២​ពាន់​នាក់​

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស គរុ​និស្សិត​បញ្ចប់​ការសិក្សា​ឆ្នាំ ២០១៨-២០១៩ សរុប ១.៩៧៧​នាក់ នារី ៨១៥​នាក់​។​

គរុ​សិស្ស និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ រួមមាន​៖ និស្សិត​អធិការ​អប់រំ​៥៦​នាក់ នារី ៩​នាក់​, បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អប់រំ ៤០​នាក់ នារី ៥​នាក់​, គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម (​បរិ​ញ្ញា​+១) ចំនួន ៨៤៦​នាក់ នារី ៣៩៣​នាក់​, គ្រូបង្រៀន​កម្រិត​មូលដ្ឋាន (១២+២) ចំនួន ៣០​នាក់ នារី ២០​នាក់​, គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​តាម​ប្រព័ន្ធ​ព​ន្លឿ​ន​ចំនួន ១.០០៥​នាក់ នារី ៣៨៨​នាក់​។​

​ការចែក​សញ្ញាបត្រ​នៅថ្ងៃនេះ​ជាការ​ប្រគល់​សញ្ញាបត្រ​លើក​ទី​២២ ហើយ ក្រោម​អធិបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។

​ចាប់ពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​១៩៩៣ វិទ្យាស្ថាន​ជាតិ​អប់រំ​បណ្តុះបណ្តាលគ្រូ និង​មន្ត្រី​អប់រំ​បាន​ជាង ៣ ម៉ឺន​នាក់ និង​ពី​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ​២០១៩ បណ្តុះបណ្តាល​គ្រូ និង​មន្ត្រី​អប់រំ​បាន​ប្រមាណ ២២.៣៦២​នាក់ នារី ៦.៨៦៦​នាក់​។​

​វិទ្យាស្ថាន​ជាតិ​អប់រំ គឺជា​កន្លែង​បណ្តុះបណ្តាល​មន្ត្រី​អប់រំ និង​គ្រូ ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា​។ គរុ​សិស្ស និស្សិត មន្ត្រី​អប់រំ ដែល​បញ្ចប់​ការសិក្សា បាន​ក្លាយជា​ធនធាន​ដ៏​ចាំបាច់សម្រាប់​ជួយ​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា និង​ជួយ​បណ្តុះបណ្តាល​កូន​ខ្មែរ​ឱ្យ​ក្លាយជា​ធនធាន​ដ៏​សំខាន់​សម្រាប់​រួមចំណែក​អភិវឌ្ឍ​ជាតិ​។​

​របាយការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា ប​ច្ច​ប្បន្ន​កម្ពុ​ជា មាន​គ្រូបង្រៀន​ចំនួន ៩៣.៧០៣​នាក់ ស្រី ៤៨.៨១០​នាក់​៕ ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​រដ្ឋមន្ត្រី​បណ្តា​ប្រទេស...

ដោយ​: ជា សីហៈ / ភ្នំពេញ​:...

អាម៉េរិក​បញ្ជូន​នាវា​ដឹក​...

ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស...

របួសធ្ងន់​ស្រាល ៥ នាក់ ដោ...

​ដោយៈ គ្រញូង / បាត់ដំបងៈ ...