ប៉ូលិសបាននិយាយថាការបំផ្ទុះគ្រាប់បែកអត្តឃាតដ៏ខ្លាំងមួយបានសម្លាប់មនុស្ស៨ នាក់និង១៦ នាក់ផ្សេងទៀតបានរងរបួសនៅខេត្តបាលូជីស្ថាន ប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទទី១៧កុម្ភៈ នៅពេលដែលគ្រាប់បែកនេះត្រូវបានបំផ្ទុះនៅកន្លែងប្រមូលផ្តុំជួបជុំអ្នកកាន់សាសនាអ៊ីស្លាមមួយនៅក្នុងទីក្រុងក្នុងតំបន់នេះ។
ប៉ូលិសបាននិយាយថាការផ្ទុះបានកើតឡើងនៅជិតក្លឹបសារព័ត៌មាននៅទីក្រុងកេតាជាទីដែលក្រុមអ្នកគាំទ្ររាប់សិបនាក់របស់ក្រុមសកម្មប្រយុទ្ធនិកាយស៊ុននីបានប្រមូលផ្តុំគ្នានៅខាងក្រៅ។
ពួកគេបានបន្ថែមទៀតថាមន្ត្រីប៉ូលិសច្រើននាក់ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ទាំងនោះ។
គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវភ្លាមៗចំពោះការបំផ្ទុះគ្រាប់បែកនេះទេ។ ក្រុមបំបែកខ្លួនBaluch និងក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីតនិងស៊ុននីដែលជាគូប្រជែងគ្នាធ្វើប្រតិបត្តិការនៅក្នុងខេត្តនេះ និងបានធ្វើការវាយប្រហារស្រដៀងគ្នានេះកាលពីមុន។
ប្រធានប៉ូលិសក្រុងនេះ បាននិយាយថាពួកអ្នកគាំទ្ររបស់គណបក្ស Ahle Sunnat Wal Jammatបានប្រមូលផ្តុំគ្នាដើម្បីធ្វើពិធីសូត្រធម៌សាសនាអ៊ីស្លាមជាលើដំបូងនៅពេលដែលអ្នកបំផ្ទុះគ្រាប់បែក បានបំផ្ទុះគ្រាប់បែកនៅទីនោះ។ការបំផ្ទុះគ្រាប់បែកនេះបានបំផ្លាញហាងនិងយានយន្តមួយចំនួននៅក្បែរនោះ៕ប្រែសម្រួល៖សុខា/sn

ការបំផ្ទុះគ្រាប់បែកនេះបានបំផ្លាញហាងនិងយានយន្តមួយចំនួននៅក្បែរនោះនៅទីក្រុងកេតាកាលពីថ្ងៃ១៧កុម្ភៈ