Home ព័ត៌មានអន្តរជាតិ ប្រធានក្រុមហ៊...

ប្រធានក្រុមហ៊ុន Amazon លោកជេហ្វ បេហ្សូស នឹងចំណាយលុយរបស់គាត់ ១០ ពាន់លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ

ស្ថាបនិកក្រុមហ៊ុន Amazon លោកជេហ្វ បេហ្សូស បាននិយាយថា លោកគ្រោងនឹងចំណាយប្រាក់ចំនួន ១០ ពាន់លានដុល្លារនៃទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់ដើម្បីជួយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

លោកបេហ្សូស ដែលជាបុរសមានជាងគេបំផុតនៅលើពិភពលោក បាននិយាយនៅក្នុងសារបង្ហោះលើបណ្តាញសង្គម Instagram ថា លោកនឹងចាប់ផ្តើមផ្តល់ជំនួយនៅរដូវក្តៅនេះដល់អ្នកវិទ្យាសាស្ត្រសកម្មជននិងអង្គការមិនរកប្រាក់ចំណេញ ដែលកំពុងធ្វើការដើម្បីការពារផែនដី។

លោកបេហ្សូសនិយាយថា “ខ្ញុំចង់ធ្វើការជាមួយអ្នកដទៃទៀតទាំងលើការពង្រីកមធ្យោបាយដែលគេស្គាល់ស្រាប់ និង ការរិះរកមធ្យោបាយថ្មីៗដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ដ៏បំផ្លិចបំផ្លាញនៃការប្រែប្រួលអាកាសធាតុ”។

ក្រុមហ៊ុន Amazon របស់លោកបេហ្សូ មានចំណែកធំសម្បើមក្នុងការបញ្ចេញឧស្ម័នកាបូន។ កាលពីឆ្នាំមុន មន្រ្តីក្រុមហ៊ុន Amazon បាននិយាយថាក្រុមហ៊ុននឹងធ្វើការដើម្បីឱ្យមានការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនិងថាមពលកកើតឡើងវិញផ្សេងទៀត ១០០ ភាគរយនៅត្រឹមឆ្នាំ ២០៣០ ។

ក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណេតនេះពឹងផ្អែកលើឥន្ធនៈផូស៊ីលដើម្បីបំពេញយន្តហោះ ឡានដឹកទំនិញ និង រថយន្តដឹកទំនិញខ្នាតតូចរបស់ខ្លួន ដើម្បីដឹកទំនិញរាប់ពាន់លានមុខនៅជុំវិញពិភពលោក។

បុគ្គលិកក្រុមហ៊ុន Amazon នៅទីស្នាក់ការកណ្តាលក្នុងទីក្រុងស៊ីអាថល បានបញ្ចេញសំឡេងរិះគន់ខ្លាំងៗលើរបៀបអនុវត្តរបស់ក្រុមហ៊ុន ដោយជំរុញឱ្យក្រុមហ៊ុនធ្វើអ្វីៗបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕ ដោយ៖ កញ្ញាដាលីស

ស្ថាបនិកក្រុមហ៊ុន Amazon លោកជេហ្វ បេហ្សូស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...

បណ្តា​ស្ថានទូត​អ៊ីស្រាអែល...

ប្រែ​សម្រួលៈ​វាសនា​/​ហ្សេ...

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ...

​ដោយៈ ជា សីហៈ / ភ្នំពេញៈ ...

ករណីពុលទឹកស្លាប់ពីរនាក់និ...

ដោយៈមុនីរ័ត្ន-ទេពកង្រី/កំ...