Home ព័ត៌មានជាតិ សន្តិសុខ បុរស​ធាក់​ស៊ី...

បុរស​ធាក់​ស៊ីក្លូ​ម្នាក់ ត្រូវបាន​រថយន្តបុក​ស្លាប់​ភ្លាមៗ និង​ស្ត្រី​រួម​ដំណើរ​រងរបួស​ស្រាល​

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​បាន​ស្លាប់ បន្ទាប់ពី​ធាក់​ស៊ីក្លូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ក៏ត្រូវ​បាន​រថយន្ត​ព្រូស​បុក​ពេញទំហឹង​អូសប្រមាណ​ជាង​៥០​ម៉ែត្រ កាលពី​វេលា​ម៉ោង​១២​និង​៥៥​នាទី យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​អង្គារ ទី​១៨ ខែ​កុម្ភៈ​ឆ្នាំ​២០២០​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សុរា​ម្រឹត ជិត​ដើម​ពោ​ធិ៏ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​

​សព​ជនរងគ្រោះ​ឈ្មោះ កង អឿន អាយុ​៧៧​ឆ្នាំ មុខរប​ធាក់​ស៊ីក្លូ​សមាគម ស្នាក់នៅ​វត្ត​កោះ មាន​ស្រុកកំណើត ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

​តាម​ប្រភពពី​ស្ត្រី​ម្នាក់​ដែល​រួម​ដំណើរ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រូបគាត់ និង​បុរស​ខាងលើ បាន​ធាក់​ស៊ីក្លូ​ចេញពី​កោះ​ពេជ្រ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ធាក់​ស៊ីក្លូ​បត់​ឆ្លងផ្លូវ​បម្រុង​មក​អង្គុយលេង​សួន​ច្បារ ស្រាប់​តែមាន​រថយន្ត​ព្រូស ពណ៌​ស​មួយគ្រឿង បើក​មកពី​ក្រោយ​ទិ​សដៅ​ស្របគ្នា​បោះពួយ​យ៉ាង​លឿន​មក​បុក​ចំ​ពីក្រោយ​ពេញទំហឹង ហើយ​អូស​បុរស​វ័យ​ចំណាស់​ដែលជា​ម្ចាស់​ស៊ីក្លូ​ប្រមាណ​ជាង​៥០​ម៉ែត្រ បណ្ដាល​ឲ្យ​ស្លាប់​មួយ​រំពេច​។ ចំណែក​ស្ត្រី​រួម​ដំណើរ សំណាងល្អ​រងរបួស​ស្រាល ស៊ីក្លូ​របស់គាត់​រង​ការខូចខាត​ខ្ទេច​មើល​លែង​យល់ និង​សំបក​កា​ប៉ុង​អេតចាយ​រាយប៉ាយ​ពេញ​ផ្លូវ ហើយ​រថយន្ត​បង្ក​មិនបាន​ឈប់​ទទួលខុសត្រូវ​នោះទេ ព្យាយាម​បើក​រត់គេច​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បានធ្វើការ​វាស់វែង​យក​ស៊ីក្លូ​ជនរងគ្រោះ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​។ ដោយឡែក​សព​បុរស​វ័យ​ចំណាស់​ខាងលើ ក្រោយពី​ធ្វើ​កំណត់ហេតុ​រួច​សមត្ថកិច្ច​ប្រគល់​ឲ្យ​ប្រធាន​សមាគមចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...