ចិននឹងប្រែក្លាយអគារឧស្សាហកម្មមួយទៅជារោងចក្រផលិតម៉ាស់មុខថ្មីមួយឲ្យហើយរួចរាល់តែក្នុងរយៈពេល៦ថ្ងៃដើម្បីបំពេញសេចក្តីត្រូវការកើនឡើងខ្ពស់ចំពេលមានការផ្ទុះឡើងជំងឺឆ្លងCOVID-19 នៅក្នុងប្រទេស។
រោងចក្រនេះ កំពុងសាងសង់ដោយក្រុមហ៊ុនChina Construction First Groupហើយរំពឹងថានឹងផលិតចេញម៉ាស់២៥០.០០០ក្នុងមួយថ្ងៃ។
ដោយសារការផ្ទុះជំងឺនេះ ម៉ាស់មុខក្លាយជារបស់ដែលបុគ្គលិកពេទ្យ បុគ្គលិកគ្រប់គ្រងជំងឺនិងសាធារណជនត្រូវការខ្លាំង។រដ្ឋចិនជំរុញលើកទឹកចិត្តឲ្យក្រុមហ៊ុនផលិតគ្រឿងបរិក្ខារវេជ្ជសាស្ត្របង្កើនផលិតកម្មម៉ាស់មុខដើម្បីចូលរួមប្រយុទ្ធប្រឆាំងវីរុស និងបំពេញកង្វះខាត។
ឥឡូវរោងចក្រកាន់តែច្រើនបានងាកមកផលិតម៉ាស់មុខ ដូចជារោងចក្រសម្លៀកបំពាក់មួយនៅក្រុងហ្វ៊ុយស៊ុន ខេត្តលីអាវនិញ បានចាប់ផ្តើមផលិតម៉ាស់មុខបានប្រមាណ៥.០០០ក្នុងមួយថ្ងៃ។រោងចក្រជាច្រើនទៀតនៅចិន ក៏ផ្អាកការផលិតរបស់គេ និងងាកមកផលិតគ្រឿងបរិក្ខារវេជ្ជសាស្ត្រជំនួសវិញ។
ក្រុមហ៊ុនផលិតរថយន្ត SGMWតាំងនៅក្រុងលីវចូវ ក្នុងតំបន់ស្វ័យតហ្គ័ងស៊ីបានប្រកាសថាខ្លួននឹងរៀបចំខ្សែសង្វាក់ផលិតកម្មចំនួន១៤ឡើងវិញដើម្បីងាកមកផលិតម៉ាសមុខ N95 និងម៉ាសមុខពេទ្យដទៃទៀត ជាមួយនឹងទិន្នផលប្រចាំថ្ងៃជាង១,៧លាន។
ចិនផលិតម៉ាសមុខប្រមាណពាក់កណ្តាលនៃតម្រូវការរបស់ពិភពលោក ជាមួយនឹងទិន្នផល២០លានម៉ាស់ក្នុងមួយថ្ងៃ តែនៅតែមិនគ្រប់គ្រាន់ទៀត៕ប្រែសម្រួល៖វាសនា/Ha
កម្មករផលិតម៉ាស់មុខN95នៅរោងចក្រមួយនៅក្រុងចុងឈីញ កាលពីថ្ងៃ១៧កុម្ភៈ ដើម្បីផ្គត់ផ្គង់ទៅអោយបុគ្គលិកពេទ្យនៅហ៊ូប៉ី