Home ព័ត៌មានជាតិ សន្តិសុខ អង្គភាព​ស៊ី​ម...

អង្គភាព​ស៊ី​មាក់​បំផ្ទុះ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​២​គ្រាប់​ទៀត​នៅ​ច្រាំង​ស្ទឹង​សង្កែ​បន្ទាប់ពី​រាវរក​ឃើញ​នៅ​បាត​ស្ទឹង​

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​រសៀល​ថ្ងៃ​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០២០ សាលាក្រុង​បាត់ដំបង សហការ​ជាមួយ​រដ្ឋបាល​សាលាខេត្ត បានអនុញ្ញាត​ឱ្យ​អង្គភាព​កម្ចាត់មីន​ទី​២​ប្រចាំខេត្ត​(​ហៅ​ស៊ីម៉ាក់​) ធ្វើ​បំផ្ទុះ​គ្រាប់​យុទ្ធភណ្ឌ​មិន​
​ទាន់​ផ្ទុះ​ចំនួន​២​គ្រាប់​នៅ​ច្រាំង​ស្ទឹង​សង្កែ​ស្ថិត​ក្នុងភូមិ​រំចេក​៤​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​។​

​មន្ត្រី​ស៊ីម៉ាក់​បាន​ប្រាប់ថា គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ដែល​ត្រូវ​បំផ្ទុះ​ចោល​ទាំង​២​គ្រាប់ គឺជា​ប្រភេទ​គ្រាប់​B40 សម្រាប់​បាញ់​កម្ទេច​រថ​គ្រោះ ដែល​នៅ​សេសសល់​កាលពី​សម័យ​សង្គ្រាម​។ មន្ត្រី​ដដែល​បាន​បញ្ជាក់ថា គ្រាប់ B40 ទាំងពីរ​គ្រាប់​នេះ ត្រូវបាន​អង្គការ​ស៊ីម៉ាក់​(CMAC)​រាវរក​ឃើញ​ជា​បន្តបន្ទាប់​នៅក្នុង​ស្ទឹង​សង្កែ និង​តាម​ជំរាល​មាត់​ស្ទឹង​សង្កែ​ខេត្តបាត់ដំបង​។​

​គួរ​បញ្ជាក់ថា ចាប់តាំងពី​រដ្ឋបាលខេត្ត​រៀបចំ​ធ្វើ​ស្ពានថ្ម​ថ្មី​ឆ្លងស្ទឹង​សង្កែ មាន​ទម្រង់​ដូច​ស្ពានថ្ម​ចាស់ ត្រូវរ​បាន​កម្មករ​ធ្វើ​ច្រាំង​មាត់​ស្ទឹង និង​អង្គភាព​ស៊ី​មាក់​រាវរក​ឃើញ​ជាង​១០​គ្រាប់ ហើយ​ធ្វើការ​កំទេចចោល​អស់​ជាច្រើន​គ្រាប់​ដែរ
​ដោយ​សាលាក្រុង​បាន​ផ្សាយដំណឹង និង​បិទផ្លូវ​នៅ​ជិត​កន្លែង​បំផ្ទុះ​ចេញ ចូល​ខ្លាច​មាន​គ្រោះថ្នាក់​ជាយថាហេតុ​។​

​លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង​បាន​បញ្ជាក់ថា គ្រាប់​ដែល​ត្រូវ​បំផ្ទុះ​នាពេលនេះ គឺមាន​ចំនួន​២​គ្រាប់​ដែល​ខាង​ជំនាញ​របស់​អង្គភាព​ស៊ីម៉ាក់ បាន​បញ្ជាក់ថា គឺ​សុទ្ធសឹងតែ​ជា​គ្រាប់​មិនអាច​ដឹកយក​ទៅ​កំទេច​នៅ​ទីកន្លែង​ផ្សេង​បាន ដោយ​គ្រាប់​ទាំងនោះ មាន​សភាព​ច្រែស​រិច​រិល​ខ្លាំង ទើប​ខាង​ជំនាញ​(CMAC) រួមសហការ​ជាមួយ​សាលាក្រុង សាលាខេត្ត និង​អង្គភាព​ពាក់ព័ន្ធ​នានា សម្រេចចិត្ត​បំផ្ទុះ​នៅនឹងកន្លែង​តែម្តង​។ ហើយ​អង្គភាព CMAC នៅតែ​បន្តធ្វើ​សកម្មភាព​រុករក​គ្រាប់​យុទ្ធភណ្ឌ​បន្តទៀត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...