តាម​ព័ត៌មាន​ថា ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid )​នឹង​ឆ្លៀតឱកាស​នៅពេល​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ជាប់​បម្រាម​នេះ ដើម្បី​អូសទាញ​យក​ខ្សែបម្រើ រ៉ា​ហ៊ីម ស្ទឺ​លិ​ង (Raheem Sterling) មកកាន់​ទឹកដី Bernabeu ក្នុងតម្លៃ​១៨០​លាន​ផោន​។​
​ ​
ស្ថាប័ន​UEFA​បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា​ក្លិប​ស៊ី​ធី​ជាប់​បម្រាម​មិន​ឲ្យ​ចូលរួម​ក្របខ័ណ្ឌឆេ​ម​ពាន​លី​ក​ពីរ​រដូវ​កាល ដោយសា​ការរំលោភ​ធ្ងន់ធ្ងរ​លើ​ច្បាប់​នៃ​ការចំណាយ​ហិរញ្ញវត្ថុ ប្រកបដោយ​យុត្តិធម៌ ប៉ុន្តែ​ក្លិប​នេះ​នឹង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សេចក្តីសម្រេច​នេះ​ទៅ​តុលាការ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។​
​ ​
ទោះបីជា​យ៉ាងណា ប្រសិនបើ​មិនបាន​ទទួលជោគជ័យ គឺជា​ឱកាស​ដែលថា​កីឡាករ​ល្អៗ ជាច្រើន​នឹង​ស្វែងរក​ច្រក​ចេញពី​ក្លឹប​នេះ​។​
​ ​
​ក្លិប Real Madrid កំពុង​សម្លឹងមើល ស្ទឺ​លិ​ង ហើយ​ត្រៀម​ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​កា្ល​យ​ជា​កីឡាករ ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​ក្នុង​ប្រវត្តិ​បាល់ទាត់​។​
​ ​
ស្ទឺ​លិ​ង បាន​ក្លាយជា​កីឡាករ​ម្នាក់​ក្នុងចំណោម​ខ្សែប្រយុទ្ធ​ឆ្នើម​បំផុត​នៅ​តំបន់​អឺរ៉ុប​ក្រោម​ការ ដឹកនាំ​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ហើយ​កីឡាករ​រូបនេះ​នៅ​ធ្វើ​បានល្អ​រហូត មកដល់ពេលនេះ​ដោយ​រកបាន​១១​គ្រាប់​ក្នុង​២៣​ប្រកួត​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
ដោយសារ​តែមាន​ទេពកោសល្យ​ស្រាប់​ផង ស្ទឺ​លិ​ង មិន​ទំនងជា​ចង់​នៅ​ជាមួយ​ស៊ី​ធី​ដែល មិនអាច​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​បន្តទៀត​ទេ ហើយ​កីឡាករ​រូបនេះ​ធ្លាប់​លើកឡើងថា ខ្លួន​ចង់​លេង​នៅក្រៅ​ប្រទេស​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ រ៉ា​ហ៊ីម ស្ទឺ​លិ​ង (Raheem Sterling)