អតីតវីរបុរស អាឡេសានដ្រូ ដេល ព្យែរ៉ូ (Alessandro Del Piero) ជឿថា ក្លិបជូវេនទុស( Juventus) គឺជាគោលដៅរបស់គ្រូបង្វឹក ប៉េប ហ្គាឌីអូឡា (Pep Guardiola) ។
ដេល ព្យែរ៉ូ ជាខ្សែប្រយុទ្ធដែលលើកពានវើលខាប់ធ្លាប់ឈ្នះពានឆេមពានលីកនិងលើកពាន ក្របខ័ណ្ឌ Serie A ៨លើកនៅទីក្រុងទូរីន បានព្រមានថា បម្រាមលើក្លិបម៉េនឆេស្ទ័រស៊ីធី អាចនឹងបង្ខំឲ្យលោក ហ្គាឌីអូឡា ខិតទៅរកច្រកចេញពីពហុកីឡដ្ឋាន Etihad ។
ព្យែរ៉ូ ទទួលស្គាល់ថា បន្ទាប់ពីលើកពាននៅអេស្ប៉ាញ អាល្លឺម៉ង់និងអង់គ្លេសគោលដៅបន្ទាប់របស់គ្រូបង្វឹករូបនេះ គឺអ៊ីតាលី។
ព្យែរ៉ូ បានថ្លែងនៅមុនកម្មវិធីប្រគល់ពាន Laureus Sports Awards លើកទី២០ និងតារាផ្សេងទៀតដូចជា រ៉ូដ ហ្គូលីត (Ruud Gullit) ល្វីស ហ្វីហ្គោ (Luis Figo) និង កាឡេស ពូយ៉ូល (Carles Puyol) មានជំនឿថា លោក ហ្គាឌីអូឡា មានការសម្រេចចិត្តដ៏ធំ ដែលត្រូវធ្វើបន្ទាប់ពីក្លិបស៊ីធី ជាប់បម្រាមមិនឲ្យលេងឆេមពានលីកពីររដូវកាលដោយសារការរំលោភច្បាប់នៃការចំណាយ ហិរញ្ញវត្ថុប្រកបដោយយុត្តិធម៌។
ព្យែរ៉ូ បាននិយាយថា “លោក ប៉េប លើកពាននៅអេស្ប៉ាញ អាល្លឺម៉ង់ និងអង់គ្លេស ហើយប្រសិនបើយើងមើលតាមដំណើរនោះ ខ្ញុំគិតថា ប្រហែលជាគោលដៅរបស់គាត់ក្នុងការធ្វើដំណើរទៅក្លិប Juventus ៕ ប្រែសម្រួល: ពិសិដ្ឋ
