ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាមួយ​គ្រឿងញៀន​ចំនួន​ចំនួន​១២​កញ្ចប់​នៅ​ស្រុក​ស្នួល​

199
ចែករម្លែក

ដោយ​: កាំ​ពី / ខេត្តក្រចេះ​: កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្រែ​ចារ បានធ្វើការ​បង្ក្រាប​ករ​ណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជាមួយ​គ្រឿងញៀន​ចំនួន​ចំនួន​១២​កញ្ចប់ ស្ថិតក្នុង​ភូមិ​ស្អាត ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​។​

​មន្ត្រីនគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មានឈ្មោះ ង៉ែត ប៊ុនធឿន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ថ្ពង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។ ចាប់យក​សម្ភារៈ​- វត្ថុតាង​នៅ​នឹង​ខ្លួន​ជនសង្ស័យ​រួមមាន​: ម្សៅ​ក្រាម​ពណ៌​ស​ជា​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​១២​កញ្ចប់ (០១​កញ្ចប់​មធ្យម និង​១១​កញ្ចប់​តូច​) ដាក់​ក្នុង​កញ្ចប់​បារី​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួមជាមួយ​សម្ភារៈ​-​វត្ថុតាង ត្រូវបាន​ឃាត់​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ ជំនាញ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ល​