ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកការមិនព្រមទទួលយកនាវាទេសចរណ៍ Westerdam គឺជា «វិបត្តិមនុស្សធម៌» មួយដែលត្រូវតែគិតឡើងវិញ។
សម្តេចបានថ្លែងបែបនេះនៅពិធីប្រគល់សញ្ញាបត្រដល់អធិការកិច្ចអប់រំ និស្សិត គរុសិស្ស ចំនួនសរុប ១,៩៧៧នាក់នៅវិទ្យាស្ថានជាតិអប់រំរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៨ ខែ កុម្ភៈ ២០២០ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍បានលើកឡើងថាប្រសិនបើកម្ពុជាមិនឱ្យអនុញ្ញាតឲ្យនាវា westerdamចូលចតទេសួរ ថាមកដល់ម៉ោងនេះជោគវាសនានៃនាវាដ៏ធំនេះនឹងមនុស្សជាង២ពាន់នាក់នេះតើគាត់កំពុងកើតរឿងអី ? ខ្ញុំហៅបញ្ហានេះថាជា”វិបត្តិមនុស្សធម៌”លើបញ្ហា នាវា westerdam ព្រោះនាវានេះត្រូវបានប្រទេសជ្សេងៗបដិសេធមិនឲ្យចូលចតនៅពេលដែលស្បៀងនិងប្រេងនៅលើនាវាជិតអស់ទៅហើយនោះ ។
សម្តេចតេជោបន្តថានេះមិនមែនជារឿងសាមញ្ញនោះទេប្រសិនជាកម្ពុជាមិនឲ្យចូលទៀតនោះ តើមនុស្សនៅលើនាវានេះពេលដែលមានមនុស្សឈឺ ស្លាប់តើសាកសពរបស់ពួកគេត្រូវបោះចូលទៅក្នុងសមុទ្រឬត្រូវធ្វ់យ៉ាងម៉េចវាជារឿងអកុសលខ្លាំងណាស់។សម្តេចក៏បានអរគុណប្រជាជនកម្ពុជាដែលបានគាំទ្រការសម្រេចចិត្តរបស់សម្តេចបើទោះបីមានមនុស្សអគតិមួយចំនួនលើកឡើងបញ្ហាអសកម្មមិនអាចទទួលយកបានទេ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ក្នុងឋានៈជាអ្នកអនុវត្តន៍នូវគោលការណ៍មនុស្សធ៌មមួយចំពោះពលរដ្ឋនៃប្រទេសដ៏ទៃ ដែលកម្ពុជាជាសមាជិក អង្គការសហប្រជាជាតិ ជាសមាជិកអង្គការសុខភាពពិភពលោក និងជាបណ្តាញនៃការទទួលខុសត្រូវ បើទោះបីជានៅលើនាវានោះមានអ្នកកើតជំងឺកូរ៉ូណា ក៏យើងនៅតែអនុញ្ញាតឲ្យនាវាចូល ដើម្បីយកពួកគេទៅព្យាបាលដើម្បីកុំឲ្យមានការរីករាលដាល ។ នេះជាកិច្ចការដែលយើងបានធ្វើ ហើយបន្តធ្វើរួចហើយ នេះជាកាតព្ធកិច្ចមនុស្សធ៌មវាជាការទទួលខុសត្រូវខាងសីលធ៌ម វាជាការរួមចំណែកសាមគ្កីភាពដើម្បីដោះស្រាយបញ្ហា ដែលជាបញ្ហាប្រឈមថ្នាក់តំបន់ និង សាកលនៅពេលនេះគឺវីរុសកូរ៉ូណា ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថាទោះបីអ្នកណាមិនចាត់ទុកបញ្ហានេះជាបញ្ហាវិបត្តិមនុស្សធ៌មក៏ដោយ តែសម្តេចហៅបញ្ហានេះថាជាវិបត្តិមនុស្សធ៌ម ព្រោះវាមានចរិកជាវិបត្តិមនុស្សធ៌ម ។ សម្តេចបន្តថាយើងត្រូវបន្តធ្វើកិច្ចការមនុស្សធម៌នេះរហូតដល់ចប់ចុងចប់ដើម ។
សម្តេចតេជោបានឲ្យដឹងថានៅល្ងាចថ្ងៃនេះសម្តេចនឹងទទួលជួបជាមួយប្រធាននាវា Wasterdam និង ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលពួកគេមានបំ ណងមកថ្លែងអំណរគុណចំពោះសម្តេច និង រាជរដ្ឋាភិបាលកម្ពុជាដែលបានជួយឲ្យនាវា Wasterdam ចូលចតនៅខេត្តព្រះសីហនុ ៕