ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានទៅសួរសុខទុក្ខ និងនាំអំណោយ សម្ភារៈថវិកាដល់ទីបញ្ជាការដ្ឋានហ្វឹកហ្វឺនកងអង្គរក្សកាលពីល្ងាចថ្ងៃទី១៧ ខែកម្ភៈ ឆ្នាំ២០២០។
ដឹកនាំដោយលោក វ៉ី ណាង អភិបាលខេត្តកំពង់ស្ពឺនិងមន្ត្រីក្រោមឱវាទ លោក លោស្រី តំណាងឲ្យមន្ទីរ អង្គភាពជុំវិញខេត្តបាននាំនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនទៀតដល់កងទ័ពដែលទើបនឹងបើកវគ្គ។ ហ្វឹកហ្វឺននៅបញ្ជាការដ្ឋានកងអង្គរក្ស ដែលស្ថិតនៅជិតខ្នងទំនប់ស្វាយ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង មានប្រសាសន៍សំណេះសំណាលបន្ទាប់ពីពិធីក្រុងពាលីបើកការហ្វឹកហ្វឺន ដល់សិក្ខាកាមរួចមកឯនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការកងអង្គរក្សមានប្រសាសន៍សូមថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ស្រុក ឃុំ ដែលបាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនមកឧបត្ថម្ភដល់ដំណើរការបើកវគ្គហ្វឹកហ្វឺនបញ្ជាការដ្ឋានកងអង្គរក្សនាពេលនេះ កាយវិការទាំងនេះបានបង្ហាញថា រដ្ឋបាលខេត្តបានយកចិត្តទុកដាក់មកលើវិស័យការពារជាតិ ក្រៅអំពីការងារស្នូលតាមមូលដ្ឋាន ជាពិសេស គឺបងប្អូនប្រជាជននៅក្នុងខេត្តកំពង់ស្ពឺទទួលបានភាពកក់ក្តៅ ក្នុងការដឹកនាំនៅថ្នាក់មូលដ្ឋានរបស់លោក វ៉ី សំណាង។
លោកបានបន្តទៀតថា នៅពេលខ្លីខាងមុខនេះនៅទីបញ្ជាការរដ្ឋានកងអង្គរក្សនេះនឹងកសាងអាគារមន្ទីរពេទ្យព្យាបាលជំងឺ។ ហើយបងប្អូនប្រជាជនទូទៅអាចមករកសេវាព្យាបាលនៅទីនេះបាន ហើយជាពិសេសបងប្អូនប្រជាជនក្នុងស្រុកគងពិសី ស្រុកសំរោងទង បសេដ្ឋ និងស្រុក ភូមិដែលនៅជិតនេះ អាចងាយស្រួលនឹងមកទទួលសេវាព្យាបាលនៅទីនេះបានយ៉ាងងាយស្រួលផងដែរ៕B/