ខួបកំណើតកាកបាទក្រហមកម្ពុជា​​១៨ ខែកុម្ភៈ ១៩៥៥-១៨ ខែកុម្ភៈ​​២០២០

ដោយៈគ្រញូង/បាត់ដំបង ៖ លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានឱ្យដឹងថានៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះគឺជាខួបលើកទី៦៥ឆ្នាំដែលកាកបាទក្រហមកម្ពុជាបានបង្កើតឡើងតាំងពីថ្ងៃទី១៨ កុម្ភៈ១៩៥៥ – ១៨ កុម្ភៈ ២០២០។

លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ជំនួយសង្គ្រោះ និងធ្វើជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ ដើម្បីសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្នុងប្រទេស​កម្ពុជាដោយមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្តេជ្ញាដង្ហែតាមព្រះរាជគន្លងវីរៈគំរូមនុស្សធម៌ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជាដើម្បសុខុមាលភាពប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុត។

នៅក្នុងឆ្នាំ ២០១៩កាកបាទក្រហមកកម្ពុជាមានសាខាកាកបាទក្រហមកម្ពុជាទាំង២៥
រាជធានីខេត្ត អនុសាខាតាមស្រុក ក្រុង ឃុំសង្កាត់បណ្តាញយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាប្រមាណជាង៥ម៉ឺននាក នៅតាមសហគមន៍ក្នុងរាជធានី-ខេត្តទាំង២៥ ដែលបានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតរាប់ម៉ឺនរាប់លានគ្រួសារ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...