ជប៉ុន​នឹង​ចាប់ផ្តើម​សាកល្បង​ប្រើ​ថ្នាំ​ប្រឆាំង​HIV​ដើម្បី​ព្យាបាល​អ្នក​ជម្ងឺ​COVID-19

​ជប៉ុន​គ្រោង​នឹង​សាកល្បង​ប្រើ​ថ្នាំ​ព្យាបាល​រោគ​អេដស៍ ឬ​ប្រឆាំង​វីរុស​HIV​ដើម្បី​ព្យាបាល​អ្នកជំងឺ​COVID-19 ស្របពេល​ដែល ចំនួន​ករណី​ឆ្លង​កើន​ឡើង​ដែល ដាក់​ការគំរាមកំហែង​ខ្លាំង​ឡើង​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន និង​សុខភាព​សាធារណៈ​របស់​ប្រទេស​នេះ​។​

​លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន បាន​និយាយ​នៅ​សន្នីសីទកាសែត​មួយ​នៅ​ថ្ងៃ​អង្គារទី​១៨​ខែ​កុម្ភៈ​នេះ​ថា​បច្ចុប្បន្ន​រដ្ឋាភិបាល​ជ​ប៉ុន​កំពុងតែ​​រៀបចំ​ធ្វើតេស្តិ៍​សាល្បង​ដោយ​ប្រើ​ថ្នាំ​ព្យាបាល​រោគ​អេដស៍​ប្រឆាំង​វីរុស​ថ្មី​នេះ​។​”​វា​អាច​ចាប់ផ្តើម​ឆាប់ៗ​នេះ​”​។​

​លោក​យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា បាន​និយាយថា​លោក​មិន​អាច​និយាយបាន​ថា​តើ​វា​នឹង​ត្រូវការ​រយៈពេល​ប៉ុន្មាន​សម្រាប់​សម្រេច​បាន​ថ្នាំ​ថ្មី​នោះ​ទេ​។​

​ចំនួន​ករណី​សរុប​នៃ​ការឆ្លង​វីរុស​ដែល​ត្រូវ​បាន​បញ្ជាក់​នៅ​ប្រទេស​ជប៉ុន បាន​កើនឡើង​ដល់ ៥២០​ករណី​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី​១៧​ខែ​កុម្ភៈ​ដោយ​រួមទាំង​៤៥៤​ករណី​​ដែល​ឆ្លង​ក្នុង​នាវា​ទេសចរណ៍​Diamond Princess ដែល​ត្រូវ​បង្ខាំង​ទុក​នៅ​កំពង់ផែ​ក្រុង​យ៉ូ​កូហា​ម៉ាផ​ង​៕​ប្រែ​សម្រួល​៖​សុខា​/sn

ចំនួន​ករណី​សរុប​នៃ​ការឆ្លង​វីរុស​ដែល​ត្រូវ​បាន​បញ្ជាក់​នៅ​ប្រទេស​ជប៉ុន បាន​កើនឡើង​ដល់ ៥២០​ករណី គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី​១៧​ខែ​កុម្ភៈ​។​កន្លង​មក​ថៃ និង​ចិន​​ក៏​សាកល្បង​ប្រើ​ឱសថ​ប្រឆាំង​HIV​ដើម្បី​ព្យាបាល​អ្នក​ជម្ងឺ​COVID-19​ដែរ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular