Home ព័ត៌មានអន្តរជាតិ ប្រធាន​មន្ទីរ...

ប្រធាន​មន្ទីរពេទ្យ​ចិន​នៅ​វូ​ហាន​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​

​ប្រធាន​មន្ទីរពេទ្យ​ឈាន​មុខ​មួយ​នៅ​ក្រុង​វូ​ហាន ដែល​ជា​ស្នូល​នៃ​ការផ្ទុះ​ជម្ងឺ​COVID-19 បាន​ស្លាប់​ដោយ​ជម្ងឺ​បង្ក​ឡើង​ពី​កូរ៉ូណា​វីរុស​កាលពី​ម៉ោង​១០​កន្លះ ព្រឹក​​ថ្ងៃ​អង្គារ​ទី​១៨​កុម្ភៈ នេះ​បើ​តាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍​រដ្ឋ​ចិន បន្ទាប់​ពី​កាលពី​ថ្ងៃ​ចន្ទ​មន្ត្រី​សុខាភិបាល​ចិន​បាន​បដិសេធ​របាយការណ៍​សារព័ត៌មាន​អំពី​ការ​​ស្លាប់​របស់​លោក​។​

​ការស្លាប់​របស់​វេជ្ជបណ្ឌិត លីវ ហ្ស៊ី​មីញ ប្រធាន​មន្ទីរពេទ្យ​Wuhan Wuchang Hospital​ជា​ការបាត់បង់​វេជ្ជបណ្ឌិត​ឆ្នើម​ទី​២​ដោយសារ​វីរុស​កំណាច​នេះ ក្រោយពី​​វេជ្ជបណ្ឌិត លី វេន​លៀង បាន​ស្លាប់​ផង​ដែរ​កាលពី​ពេលមុន​នេះ​ក្នុង​ខែ​នេះ​។​លោក​លី វេន​លៀង​ត្រូវបាន​អាជ្ញាធរ​ហៅ​ទៅ​ស្តីបន្ទោស​ចំពោះ​ការព្រមាន​អំពី​កូរ៉ូណា​​វីរុស​មុនគេ​។​

​សូមបញ្ជាក់​ថា បុគ្គលិក​ពេទ្យ​រាប់​ម៉ឺន​នាក់ រួម​មាន​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាក គិលានុបដ្ឋាយិកា កំពុង​ប្រយុទ្ធ​ទល់​នឹង​កូរ៉ូណា​វីរុស​COVID-19 នៅ​ទូ​ទាំង​ប្រ​​ទេស​ចិន​ជាពិសេស​នៅ​ខេត្ត​ហ៊ូ​ប៉ី និង​ក្រុង​វូ​ហាន​នៃ​ខេត្ត​នេះ​។​

​ស្ថានភាព​ជម្ងឺ​របស់​លោក​លីវ ហាក់​ច្របូកច្របល់​បន្តិច ដោយ​កាលពី​យប់​ថ្ងៃ​ចន្ទ នាយកដ្ឋាន​ឃោសនា​បក្ស​ខេត្ត​បាន​សរសេរ​បង្ហោះ​ថា លោក​លីវ​បាន​ស្លាប់ តែ​​បន្តិច​ក្រោយមក​ថា​នៅ​មាន​ជីវិត​នៅឡើយ​ទេ​។​

​បើតាម​សាច់ញាតិ​របស់​លោក​លីវ គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បាន​ព្យាយាម​ខិតខំ​អស់​ពី​សមត្ថភាព​ដើម្បី​សង្គ្រោះ​ជីវិត​របស់​លោក និង​មិន​បាន​បញ្ជូន​សារ​អកុសល​​ណា​ទេ​ពាក់​ព័ន្ធ​លោក​លី រហូត​ទាល់តែ​ទូរទស្សន៍​ផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។​

​វីរុស​ដែល​មានឈ្មោះ​ថា COVID-19​បាន​ចម្លង​ទៅ​បុគ្គលិក​ពេទ្យ​១.៧១៦​នាក់​គិត​ត្រឹម​ថ្ងៃ​សុក្រ​សប្តាហ៍​មុន និង​បាន​សម្លាប់​ពួកគេ​៧​នាក់​ហើយ​៕ប្រែសម្រួល៖វាសនា

​​វេជ្ជបណ្ឌិត លីវ ហ្ស៊ី​មីញ ប្រធាន​មន្ទីរពេទ្យ​Wuhan Wuchang Hospital​បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ម៉ាឡេស៊ី​តំរូវអោយ​និយោជក​...

​ប្រែ​សម្រួលៈ​វាសនា​/​គូ​...

សមត្ថកិច្ច ឃាត់ខ្លួន​ជនសង...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ក...

ដោយៈ ស​រិ​ទ្ធ / ត្បូងឃ្មុ...

ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្មី​...

ដោយ​: ជា សីហ​:/​ភ្នំពេញ​:...