ដោយសៅវ៉ាន់ឌី/ព្រះវិហារ៖លោកប្រាក់សុវណ្ណប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងជាអភិបាលខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២០បានអញ្ជើញអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៦៥(១៨កុម្ភៈ១៩៥៥-១៨កុម្ភៈ២០២០)។ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា និងពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា,វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ,វិទ្យាល័យសម្តេចតេជោហ៊ុនសែនហ្មសែត,វិទ្យាល័យហ៊ុនសែនត្បែងមានជ័យ សរុបចំនួន១៥០នាក់។
លោកប្រាក់សុវណ្ណប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារបានរំលឹកពីប្រវត្តិរបស់កាកបាទក្រហមកម្ពុជាជូនសមាជិកសមាជិកានិងប្អូនៗយុវជនកាកបាទក្រហមកម្ពុជា។ពិសេសកាកបាទក្រហមកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនជាប្រធានបានធ្វើសកម្មភាពយ៉ាងសកម្មបានទាន់ពេលវេលានិងមានប្រសិទ្ធភាពក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណក្នុងវិស័យមនុស្ស ។
លោកអភិបាលខេត្តក៏បានផ្តាំផ្ញើដល់យុវជនអោយខិតខំរៀនសូត្រ ត្រូវធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ ជៀសឱ្យឆ្ងាយពីគ្រឿងញៀនត្រូវចូលរួមគោរពច្បាប់ចរាចរនិងត្រូវខិតខំធ្វើយ៉ាងណាឱ្យក្លាយខ្លួនជាទំពាំងស្នងឬស្សី និងជាធនធានមនុស្សក្នុងការចូលរួមជួយអភិវឌ្ឍន៍សង្គមជាតិ ។
ក្នុងពិធីនេះដែរក៏បានផ្តល់ជូនយុវជនកាកបាទក្រហមកម្ពុជា ចំនួន១៥០នាក់ ក្នុងម្នាក់ៗសៀវភៅ ២ក្បាល ប៊ិច ១ដើម អាវ៥ និងថវិកាមួយចំនួន ។លោកប្រធានកិត្តិយសក្លិប លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន ចំនួន ៨នាក់ ក្នុងម្នាក់ៗសៀវភៅ ៥ក្បាល ប៊ិច ២ដើម អាវ៥ និងថវិកាមួយចំនួន ព្រមទាំងបានផ្តល់ប័ណ្ណសសើរជូនលោក ពៅ លីហៀង ប្រធានកិត្តិយសក្លិបផងដែរ៕S/