ក្រុមគ្រូពេទ្យបញ្ចប់ការយក សំណាក​​ពីអ្នកទេសចរណ៍លើនាវា Ms Wester​dam ២៣៣នាក់ចុង​ក្រោយ​គេ

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុលោកឃាង ភារម្យអោយរស្មីកម្ពុជាដឹងថា គិតត្រឹមថ្ងៃត្រង់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យជំនាញបានបញ្ចប់ការយកសំណាក ពីអ្នកទេសចរណ៍ដែលនៅសល់ចុងក្រោយគេចំនួន ២៣៣នាក់លើនាវា Ms Westerdam ដឹកតាមឧត្ថម្ភាគចក្រ យកទៅកាន់វិទ្យាស្ថានប៉ាស្ទរ័ដើម្បីពិនិត្យរកមើលមេរោគ Covid-19 ។

បើតាមលោកឃាង ភារម្យបញ្ជាក់ថា ក្រោយពិនិត្យផ្ទៀងផ្ទាត់លើអ្នកដំណើរទេសចរណ៍ចុងក្រោយទាំង២៣៣នាក់ដឹងលទ្ធផលហើយ ទើបបន្តយកសំណាកពីក្រុមកងនាវិកលើនាវានេះ ចំនួន៧៤៧នាក់បន្ថែមទៀត យកទៅកាន់វិទ្យាស្ថានប៉ាស្ទរ័ដើម្បីពិនិត្យរកមើលមេរោគ Covid-19 ដូចគ្នា ហើយក្រោយពិនិត្យសំណាករួចរាល់ដឹងលទ្ធផលយ៉ាងណានោះ ទើបអាជ្ញាធរមានការសម្រេចជាក្រោយ។

សូមបញ្ជាក់ថា នាវា Ms Westerdam មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតអោយចូលចតនៅកំពង់ផែក្រុងព្រះសីហនុកាលពីថ្ងៃទី១៣ កុម្ភៈ ២០២០ ដើម្បីជួយសម្រួលដោះស្រាយការងារចាំបាច់ផ្នែកមនុស្សធម៌ បន្ទាប់ពីបណ្តាប្រទេស និងកោះមួយចំនួនបដិសេធមិនអោយនាវានេះចូលចត ក្រោមហេតុផលថាខ្លាចឆ្លងមេរោគCovid-19 ហើយក្នុងឱកាសចូលចតនៅកំពង់ផែក្រុងព្រះសីហនុ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក៍បានអញ្ជើញមកជួបទទួលស្វាគមន៍អ្នកទេសចរណ៍និងកងនាវិកសរុបជាង២០០០នាក់ មកពីជិត៥០ប្រទេសដែលជិះក្នុងនាវានេះ ដោយការស្រឡាញ់មិនរើសអើង។

បន្ទាប់មកអជ្ញាធរកម្ពុជាបានសម្រួលអោយអ្នកទេសចរណ៍ជាង១០០០នាក់ ខ្លះជិះយន្ត​ហោះត្រឡប់ទៅដល់ប្រទេសកំណើតវិញហើយ និងខ្លះទៀតកំពុងបន្តស្នាក់នៅទស្សនាប្រទេសកម្ពុជា ។

សម្រាប់អ្នកនៅលើនាវាចុងក្រោយ ទាំងអ្នកដំណើរទេសចរណ៍ទាំងក្រុមនាវិក ដូចចំនួនខាងលើ អាជ្ញាធរសុខាភិបាលកម្ពុជាកំពុងពិនិត្យធ្វើតេស្តសុខភាព មុននឹងអនុញ្ញាតឲ្យបន្តដំណើរត្រឡប់ទៅប្រទេសកំណើតវិញ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ព្រះមហាក្សត្រ​បង្ហាញ​ទឹក​...

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ ព...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

បុរស​ម្នាក់ បើក​ម៉ូតូ បុក...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...