Home កម្សាន្ត តារាសម្តែង សន...

តារាសម្តែង សន ពិសិដ្ឋ ជួប សុខ សោម៉ាវត្តី ក្នុងរឿង “អន្ទាក់ស្នេហ៍”

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ បន្ទាប់ពីឈ្នះពាន ក្នុងកម្មវិធីមហោស្រពភាពយន្តជាតិ កាលពីពេលថ្មីៗ តារាសម្តែងប្រុស សាច់ដុំធំៗ សន ពិសិដ្ឋ កាន់តែមានទីផ្សារ និង បង្ហាញវត្តមានស្ទើរតែគ្រប់រឿង ជាក់ស្តែងពិសិដ្ឋ បានធ្វើអោយអ្នកទស្សនា ចាប់ចិត្ត មួយ ទៀតហើយ គឺបានប្រឡូកក្នុងភាពយន្ត រឿង អន្ទាក់ស្នេហ៍ ដែលតារាប្រុសសាច់ ដុំមាំ រូបនេះ សម្តែងបះគ្នា ជាមួយនិង អ្នកមេម៉ាយក្តៅស្រួយ សុខ សោម៉ាវតី្ត។

ទោះបីជាជួបគ្នាក្នុងរឿងដំបូង ប៉ុន្តែ កំលោះសង្ហារ បានសរសើរ ដៃគូសម្តែងរបស់ ខ្លួនថា ការជួបគ្នាលើកនេះ ពិតជាចាប់ចិត្តខ្លាំងមែនទែន ចំពោះទេពកោសល្យ របស់ សុខ សុម៉ាវត្តី។ តារាសម្តែង សន ពិសិដ្ឋ បានថ្លែងប្រាប់នៅថ្ងៃសម្ពោធភាពយន្ត រឿង «អន្ទាក់ស្នេហ៍» របស់ផលិតកម្ម SPACE SP នៅអ៊ីអនម៉លសែនសុខ ថា ការចូល រួម ថតភាយន្តនេះឆ្លងកាត់ការលំបាកច្រើនហើយលោកមានឈុតឆាកជាច្រើនដែលត្រូវសម្តែងជាមួយសត្វក្របី ប៉ុន្តែទាំងលោក សិល្បករ និងផលិតករពិតជាខិតខំ ដើម្បីធ្វើឲ្យ ភាពយន្តនេះមានគុណភាព ។ លោកថាលើកនេះលោកបានជួបជាមួយដៃគូសម្តែងថ្មី គឺអ្នកនាង សុខ សោម៉ាវត្តី។ លោកថាតួឯកស្រីពិតជាតារាស្រីដែលមានទាំងសម្រស់ សមត្ថភាព និងភាពរួសរាយរាក់ទាក់។ លោកថាភាពស្និទ្ធស្នាលការ ចែករំលែក បទ ពិសោធន៍ និងជួយលើកទឹកចិត្តលោកឲ្យសម្តែងបានកាន់តែល្អ និងបង្កើតការចងចាំ អនុស្សាវរីយ៍ល្អៗជាមួយនាង និងក្រុមការងារច្រើន។ លោករំពឹងថានឹងទទួលបាន ឱកាស ម្តែងរួមគ្នាជាមួយតារាស្រីរូបនេះជាថ្មីក្នុងភាពយន្តបន្ទាប់។

សូមជម្រាបថា ក្រៅពីតារាសម្តែងប្រុសស្រីល្បីឈ្មោះខាងលើ ភាពយន្តខ្នាតធំ រឿង ”អន្ទាក់ស្នេហ៍” ក៏ចូលរួមសម្តែងដោយតារាប្រុសស្រី ជាច្រើនរូបមានដូចជា លោកគ្រូ អន សុភៈ , កញ្ញា នីតា វរវង្ស, លោក រី ជីវ័ន្ត , នាយតឹង និងសិល្បករប្រុសស្រី ជាច្រើនរូបទៀត។ ភាពយន្តនេះនិពន្ធដោយ លោកសាស្ត្រាចារ្យ ចាន់ សារិន ដឹកនាំ សម្តែង ដោយលោក វ៉ន ប៊ុនស៊ីម និងគ្រោងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត ទំនើប ទាំងអស់ចាប់ពីថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២០នេះតទៅ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​យុវជន​បីនាក់ ត្រូវបាន​ឃា...

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​...

ពិធី​ចាក់​បេតុង​ត​ភ្ជាប់​...

​ដោយៈ​សុផល​/​ភ្នំពេញ​: ពិ...

​ប្រមុខ​រាជរដ្ឋាភិបាល​កម្...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ខ្លួន​ថៅកែ​ហាង​លក់​គ្...

​ដោយ​:​អង្គរតូច​/​សៀមរាប​...