ដោយៈសុផល/ភ្នំពេញ៖ក្រុមហ៊ុនស្មាតអ៊ិចសៀតា(SmartAxiata)ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជានឹងធ្វើការបង្ហាញអំពីការចូលរួមចំណែកក្នុងសង្គមសមិទ្ធផលនិងផែនការអនាគត។ដើម្បីកសាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានអេកូលូហ្ស៊ីICTនៅប្រទេសកម្ពុជាក្នុងកម្មវិធីប្រព័ន្ធឌីជីថលកម្ពុជា ឆ្នាំ២០២០ នាពេលខាងមុខដែលរៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យា ព័ត៌មានវិទ្យា (NIPTICT)។

កម្មវិធីកម្ពុជាឌីជីថលឆ្នាំ២០២០ឬហៅខ្លីថាDC2020ជាព្រឹត្តិការណ៍សម្រាប់ប្រព័ន្ធឌីជីថលនិងបច្ចេកវិទ្យាដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍មានការគាំទ្រដោយភាគីពាក់ព័ន្ធជាច្រើនទាំងវិស័យសាធារណៈ និងវិស័យឯកជនដែលមានការចូលរួមចំណែកយ៉ាងសកម្មនិងការប្តេជ្ញាចិត្តកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កំណើនយ៉ាងឆាប់រហ័សនិងការវិវត្តន៍សេដ្ឋកិច្ចកម្ពុជា។
ស្ថាប័នដែលបានអនុញ្ញាតនិងគាំទ្រកម្មវិធីDC2020រួមមានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍,ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ក្រសួងអប់រំយុវជននិងកីឡា,ក្រសួងឧស្សាហកម្មនិងសិប្បកម្ម,ក្រសួងពាណិជ្ជកម្មនិងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាមូលនិធិ CBRDបានមានប្រសាសន៍ថា“ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានមោទនភាពយ៉ាងខ្លាំងក្នុងការដើរតួនាទីសំខាន់ក្នុងការបោះជំហានដឹកនាំនាវានុវត្តន៍នៅកម្ពុជា។មកទល់ពេលនេះ កម្មវិធី DC2020 មានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយការយល់ដឹងអំពីសារសំខាន់នៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក៏ដូចជាការផ្ដល់ឱកាសដើម្បីបង្ហាញអំពីសមិទ្ធផលរីកចម្រើនរបស់យើងជម្រុញឱ្យយើងខិតទៅជិតការសម្រេចបាន ប្រព័ន្ធឌីជីថលកម្ពុជា” ។

ដូចគ្នានឹងពិធីដាក់សម្ភោធន៍ប្រព័ន្ធឌីជីថលកម្ពុជានៅឆ្នាំមុនដែរក្រុមហ៊ុនស្មាតប្តេជ្ញាចិត្តសារជាថ្មីម្ដងទៀតក្នុងការធ្វើជាអ្នកឧបត្ថម្ភចម្បងសម្រាប់សន្និសិទ្ធដ៏ធំមួយនេះដែលនឹងក្លាយជាវេទិកាសម្រាប់អ្នកអាជីពវិជ្ជាជីវះបច្ចេកវិទ្យា សហគ្រិន។អ្នកដែលមានចំណាប់អារម្មណ៍លើឌីជីថល បញ្ញាវ័ន្ត សិស្សនិសិត្ស និងអ្នកតាក់តែងគោលនយោបាយបានមកជួបជុំគ្នាពិភាក្សាដោយមានការធ្វើបទបង្ហាញ និងការផ្លាស់ប្ដូរមតិអំពីវិធីជម្រុញប្រព័ន្ធអេកូលូហ្ស៊ីឌីជីថលរបស់ប្រទេសយើងឲ្យឈានឡើងទៅមុខមួយកម្រិតទៀត។
ក្រុមហ៊ុនស្មាតជាក្រុមហ៊ុនឈានមុខក្នុងការជំរុញគោលដៅបច្ចេកវិទ្យានិងប្រព័ន្ធឌីជីថលប្រទេសកម្ពុជាបង្កើតហេដ្ឋារចនាសម្ព័ន្ធចល័តដ៏រឹងមាំនិងប្រកបដោយការទុកចិត្តដែលជាតួនាទីចម្បងក្នុងការបង្កើតឱកាសឲ្យវិស័យទូរគមនាគមន៍កម្ពុជាធ្វើការអភិវឌ្ឍន៍យ៉ាងខ្លាំង។ក្រៅពីសមិទ្ធផល“ដំបូងៗ”ជាច្រើនក៏ដូចជាការដាក់ចេញឱ្យស្គាល់ពីការបង្កើតបែបផែនជីវិតប្រកបដោយភាពសម្បូរបែប។
ការផ្ដល់ជូននូវការកែកម្សាន្តក្រុមហ៊ុមស្មាតនៅបន្តវិនិយោគ៧០ទៅ៨០លានដុល្លារអាមេរិកក្នុងមួយឆ្នាំដើម្បីពង្រីកបណ្ដាញទូរស័ព្ទចល័តនិងធនធានសំខាន់ៗផ្សេងទៀតដើម្បីកសាងប្រព័ន្ធអេកូលូហ្ស៊ីដោយមានការសហការជាមួយដៃគូរាជរដ្ឋាភិបាលនិងសហគមន៍បច្ចេកវិទ្យា។
មូលនីធិវិនិយោគលើប្រព័ន្ធឌីជីថលរបស់ក្រុមហ៊ុនចំនួន៥លានដុល្លារត្រូវបានផ្ដល់រួចជាស្រេចដើម្បីគាំទ្រដល់ក្រុមហ៊ុនទើបចាប់ផ្តើមថ្មីចំនួន៨នៅចុងឆ្នាំ២០១៩។ទាំងនេះគឺជាកិច្ចផ្ដួចផ្ដើមមួយចំនួនក្នុងចំណោមកិច្ចផ្ដួចផ្ដើមផ្សេងៗជាច្រើនទៀតដែលក្រុមហ៊ុនស្មាតបានដឹកនាំខណៈដែលក្រុមហ៊ុនយើងទទួលស្គាល់សក្ដានុពលដ៏ធំធេង ដែលកម្មវិធីឌីជីថលកម្ពុជា បានសំដែងចេញ ។

លោកThomasHundtអគ្គនាយកក្រុមហ៊ុនស្មាតអ៊ិចសៀតា(SmartAxiata)បានមានប្រសាសន៍ថា”យើងរំពឹងថាភាពជឿនលឿននៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ICT និងបច្ចេកវិទ្យាឌីជីថលនាពេលអនាគត អាចសម្របសម្រួលការប្រើប្រាស់កម្មវិធីនានាជាច្រើនទៀត។មានដូចជាការពង្រឹងសិទ្ធអំណាចដល់ស្ត្រីបង្កើនការងារលើកស្ទួយកំណើនសេដ្ឋកិច្ចកែលម្អការអប់រំជម្រុញផលិតកម្មកសិកម្ម។លើកកម្ពស់សុខភាពឲ្យកាន់តែប្រសើរឡើងនៅកម្ពុជា។ប៉ុន្តែដើម្បីសម្រេចបាននូវគោលដៅទាំងអស់នេះវិស័យបច្ចេកវិទ្យាព័ត៌មានICTទាំងមូលត្រូវការធនធានមនុស្សប្រកបដោយសមត្ថភាពនិងភាពឆ្លាតវៃ។
ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏ខ្លាំងក្លាជាមួយនឹងរាជរដ្ឋាភិបាលយើងខ្ញុំប្ដេជ្ញាចិត្តគាំទ្រដុសខាត់ជំនាញប្រព័ន្ធឌីជីថលនាពេលអនាគតសម្រាប់ប្រទេសកម្ពុជាហើយទន្ទឹមគ្នានេះដែរយើងខ្ញុំសង្ឃឹមថាបានជួបជាមួយអ្នកចូលរួមទាំងអស់គ្នាក្នុងព្រឹត្តិការណ៍ឌីជីថលកម្ពុជាឆ្នាំ២០២០នេះ”។ប្រធានបទរបស់កម្មវិធីDC2020ស្របគ្នាទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនស្មាតក្នុងការលើកកម្ពស់និងអភិវឌ្ឍន៍ទេពកោសល្យបច្ចេកវិទ្យាព័ត៌មានICTដើម្បីគាំទ្រទិដ្ឋភាពលូតលាស់រីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យារបស់ជាតិ។
ទោះមុនពេលមានការដាក់ចេញឱ្យមានមូលនីធិកសាងសមត្ថភាពនិងការស្រាវជ្រាវនិងការអភិវឌ្ឍន៍(CBRD)ក៏ដោយ។ក៏ក្រុមហ៊ុនស្មាតបានរួមចំណែកក្នុងការគិតទុកជាមុនដោយសហការជាមួយរាជរដ្ឋាភិបាលវិស័យឯកជនក្រុមហ៊ុនបង្កើតថ្មីៗ។មហាវិទ្យាល័យនានាក្នុងការបង្កើតជាកម្មវិធីផ្សេងៗដូចជាផ្ដួចផ្ដើមនវានុវត្តន៍បច្ចេកវិទ្យាថ្មីដើម្បីអភិវឌ្ឍន៍ធនធានបច្ចេកវិទ្យាព័ត៌មានICTខាងក្នុងនិងខាងក្រៅប្រទេសកម្ពុជា។
កម្មវិធីគួរកត់សម្គាល់(នៅសាកលវិទ្យាល័យ)រួមមានកម្មវិធីអ្នកនវានុវត្តន៍វ័យក្មេងជាមួយការចាប់ផ្ដើមឆ្លាតវៃ(SmartStartYoungInnovator)និងកម្មវិធីSmartEduពីរទៀត–កម្មវិធីអាហារូបករណ៍និងកម្មវិធីអភិវឌ្ឍន៍និសិត្សសាកលវិទ្យាល័យ–ដែលជាផ្នែកមួយនៃទឹកប្រាក់១,៥លានដុល្លារនៃអានុស្សារណៈនៃការយោគយល់ជាមួយនឹងក្រសួងអប់រំយុវជននិងកីឡានិងក្រសួងប្រៃសណីយ៍ទូរគមនាគមន៍ដើម្បីអភិវឌ្ឍន៍ទេពកោសល្យប្រព័ន្ធឌីជីថលនៅព្រះរាជាណាចក្រកម្ពុជា៕S/

ចំណងជើងរូបថត៖ កម្មវិធីឌីជីថលខេមបូឌា កាលឆ្នាំ២០២៩