ដោយៈសាវរក្ស/ភ្នំពេញ៖គ្រោះថ្នាក់ចរាចរ៦លើកបណ្តាលឱ្យមនុស្សស្លាប់២នាក់(ស្រីម្នាក់)និងបង្កឱ្យ រងរបួសធ្ងន់៤នាក់(ស្រី២នាក់)និងរបួសស្រាល៨នាក់(ស្រី៤នាក់)។យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរនិងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថា គ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេសគិតពីម៉ោង២រសៀលថ្ងៃទី១៧ដល់ម៉ោង២រសៀលថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២០ ។
របាយការណ៍បន្តថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឱ្យមានការ ខូចខាត យានយន្ត សរុប ជាច្រើនគ្រឿង ក្នុងនោះមានម៉ូតូ, រថយន្តតូច-ធំ និងយានផ្សេងៗជាច្រើនគ្រឿងទៀត ។រីឯមូលហេតុបណ្តាលឱ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់ , មិន គោរព សិទ្ធិ បត់មិន ប្រកាន់ស្តាំជាដើម ។
តាម ទិន្នន័យ គ្រោះថ្នាក់ ចរាចរផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឱ្យមាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ១៤ នាក់ នៅថ្ងៃទី១៨ខែកុម្ភៈនេះគឺកើតឡើងដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ៦ លើក ៕S/

