ដោយៈគ្រញូង/បាត់ដំបងៈបុរសម្នាក់បានរងរបួសធ្ងន់ធ្ងរខណៈផ្ទេរហ្គាសពីធុងធំមកកំប៉ុងតូចៗសម្រាប់លក់ខុសបច្ចេកទេស បណ្តាលឱ្យផ្ទុះ។ហេតុការណ៍នេះកើតឡើងនៅក្នុង ក្រុមទី ០៣ ភូមិ កន្សៃ បន្ទាយ ឃុំ មោង ស្រុក មោងឫស្សីកាលពីរសៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ ។
លោកស គឹមឡុងអធិការនគរបាលស្រុកមោងឬស្សីបានឱ្យដឹងថាជនរងគ្រោះ ឈ្មោះ ជឹម វីរៈ ភេទ ប្រុសអាយុ ៤១ ឆ្នាំ រស់នៅ ចំណុចកើតហេតុ ខាងលើមុខរបរ ជាង ជួសជុល ម៉ាស៊ីនត្រជាក់ ។
មុន កើតហេតុជនរងគ្រោះ បានផ្ទេរ ហ្គាស ខុស បច្ចេកទេស ទើប បណ្ដាលឱ្យផ្ទុះ និង រងរបួស ធ្ងន់ធ្ងរបែបនេះ។បន្ទាប់ពីកើតហេតុភ្លាមៗជនរងគ្រោះ ត្រូវបាន សមត្ថកិច្ចនិង ក្រុមគ្រួសារ ដឹកបញ្ជូន ទៅ មន្ទីរពេទ្យស្រុកមោងឬស្សីដើម្បី ព្យាបាល របួស ៕S/
