Home ព័ត៌មានជាតិ នយោបាយ ​សម្ដេច​តេ​ជោ...

​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រាប់​ទូត​អាម៉េរិក​ថា ​អ្វីដែល​កម្ពុជា​ធ្វើ​គឺ​ដើម្បី​ការងារ​មនុស្សធម៌​សុទ្ធសាធ​និងដើម្បី​បញ្ចៀស​វិបត្តិ​មនុស្សធម៌

ដោយ​៖​តារា​រិ​ទ្ធ​៖ភ្នំពេញ​៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រាប់​ទូត​សហរដ្ឋអាម៉េរិក​ថា ​អ្វីដែល​កម្ពុជា​ធ្វើ​ចំពោះ​នាវា Westerdam គឺជា​ការងារ​មនុស្សធម៌​សុទ្ធសាធ​ ហើយ​ជាងនេះទៀត​ការងារ​ដែល​បានធ្វើ​នេះ​គឺ​ធ្វើ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​អ្វីដែល​ហៅថា​វិបត្តិ​ម​បុស្ស​ធម៌ ។សម្តេច​បាន​ប្រាប់ទូត​សហរដ្ឋអាម៉េរិក​នៅក្នុង​ជំនួប​កាលពី​ល្ងាច​ថ្ងៃទី ១៨ ខែកុម្ភៈ​នេះ​នៅ​វិមាន​សន្តិភាព ។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាម៉េរិក ​លោក ផា​ទ្រី​ក មើ​ហ្វី (W. Patrick Murphy)​បាន​ជម្រាបជូន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថា​ លោក​បានធ្វើ​ដំណើរ​ទៅ​គ្រប់ទិសទី​ទាំងអស់​ រួមទាំង​ខេត្ត​ព្រះសីហនុ ព្រលានយន្តហោះ​និង​កន្លែង​ដទៃទៀត​ ហើយក៏​បានទទួល​នូវ​ការស្វាគមន៍​និង​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​ប្រជាជន​កម្ពុជា ​ជាពិសេស​នៅក្នុង​ការចូល​ចត កប៉ាល់​ដែលមាន​ភាគច្រើន​ជា​ជនជាតិ​អា​ម៉េ​រិកនៅ​ក្នុងនោះ ។

​លោក ផា​ទ្រី​ក មើ​ហ្វី បាន​គោរព​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្ដេច​តេ​ជោ​,​ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងមូល​ដែល​បាន​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ជាទីបំផុតក្នុងការ​ទទួល​ឲ្យ​កប៉ាល់​westerdam​បាន​ចូល​ចត​នៅ​ក្រុងព្រះសីហនុ​។​លោក​បាន​មានប្រសាសន៍ថា​ នេះ​ជា​កាយវិកា​មនុស្សធម៌​យ៉ាងពិត​ប្រាកដ ប្រសិនបើគ្មាន​ការអនុញ្ញាត​ឱ្យចូល​ចត​ទេនោះ​នឹងមាន​អ្វីដែល​ហៅថា​វិបត្តិ​មនុស្សធម៌​ជាមិនខាន​។​លោក​បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ផងដែរ​ថា ​នេះ​ជា​កាយវិការ​មនុស្សធម៌​ពិតៗ​របស់​សម្តេច​តេ​ជោ ​គឺជា​កាយវិការ​មនុស្សធម៌​នៅពេលដែល​មនុស្ស​កំពុង​តែ​ត្រូវការ​ចាំបាច់​ ហើយ​លោក​ក៏បាន​បញ្ជាក់​ជម្រាបជូន​សម្ដេច​តេ​ជោផងដែរ​ថា​ជាមួយនឹង​កាយវិការ​នេះ​ លោក​ក៏បាន​ធ្វើការ​សហការ​ជាមួយនឹង​ស្ថាប័ន​កម្ពុជា​ជាពិសេស​ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ ​ក្រសួង​សា​ធារណ​ការ និង​អាជ្ញាធរ​ដែនដី​ គឺមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ណាស់​ ហើយ​អ្វី​ដែលជា​កត្តា​សំខាន់​នោះ​គឺ​នៅពេលនេះ​យើង​មាន​មូលដ្ឋាន​កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ​ជាមួយនឹង​ក្រសួងសុខាភិបាល ​ហើយ​លោក​បញ្ជាក់ថា សហរដ្ឋអាម៉េរិក​នឹង​បន្ត​សហការ​ជាមួយនឹង​កម្ពុជា​បន្តទៀត​។​

​ជាការ​ឆ្លើយតប​ សម្ដេច​តេ​ជោ​បាន​អរគុណ​ចំពោះ​ពាក្យពេចន៍​ដ៏​ល្អប្រសើរ​របស់លោក ផា​ទ្រិ​ក ហើយ​សម្ដេច​មានប្រសាសន៍​បន្ថែមថា ​អ្វីដែល​កម្ពុជា​ធ្វើ​គឺ​ដើម្បីការងារ​មនុស្សធម៌​សុទ្ធសាធ​ ហើយ​ជាងនេះទៀត​ការងារ​ដែល​បានធ្វើ​នេះ​គឺ​ធ្វើ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​អ្វីដែល​ហៅថា​វិបត្តិ​ម​បុស្ស​ធម៌​ ព្រោះថា​ប្រសិនណាបើនាវា​ westerdam​នេះ​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ទេ ​មិនដឹងថា​កប៉ាល់​នេះ​ត្រូវបាន​ទៅ​ចូល​ចត​នៅទីណា​ទេ​ ហើយ​ម្យ៉ាងទៀត ប្រសិនបើ​មាន​អ្វី​កើតឡើង​នៅលើ​កប៉ាល់​នោះ ​អ្នកដំណើរ​ពិត​ជាមាន​បញ្ហា​ជាមិនខាន ។ សម្ដេច​បានបញ្ជាក់​ផងដែរ​ថា ​កាយវិការ​របស់​កម្ពុជា​នៅពេលនេះ​បើទោះបី​នាវា​មាន​អ្នកជំងឺ​ក្​ដី​ក៏​កម្ពុជា​នៅតែ​ឲ្យ​ចូល​ចត​នៅ​កម្ពុជា​ដែរ​ហើយ​កាន់តែ​ឱ្យចូល​ចត​កាន់តែ​លឿន​បំផុត​ទៀតផង ​ព្រោះថា​ដើម្បី​ធ្វើយ៉ាងណា​ជួយសង្គ្រោះ​អ្នកជំងឺ​នៅលើ​នាវា ​ហើយក៏​ដូចជា​ជួយសង្គ្រោះ​ប្រជាជន​ដែល​នៅក្នុង​កប៉ាល់​នោះ​មិន​ឲ្យ​ឆ្លង​ពី​អ្នកជំងឺ​ដែលមាន​មេរោគ​កូ​រ៉ូ​ណា​នេះ​។

​សម្តេច​បាន​បន្តថា​ សម្ដេច​បាន​ចុះ​ទៅដល់​ក្រុងព្រះសីហនុ​ បាន​ទៅ​កន្លែង​កប៉ាល់​ចូល​ចត​ សម្ដេច​ពិតជា​មាន​ក្ដី​សង្វេគ​ចិត្ត​ខ្លាំងណាស់​ពេល​ឃើញ​អ្នកដំណើរចុះ​មកពី​កប៉ាល់​ដោយ​ទឹកមុខ​រីករាយ​ ហើយ​ខ្លះទៀត​បាន​លុតជង្គង់​ថើប​ដី ដែល​នោះ​គឺជា​កាយវិការ​មួយ​ដែល​ធ្វើឱ្យ​សម្ដេច​មាន​ភាព​តក់ស្លុត​បំផុត​ ហើយ​អ្វីដែលជា​កត្តា​សំខាន់​ពីរ​នោះ​ទៀត​នោះ​ សម្ដេច​បាន​មានប្រសាសន៍ថា ​នៅពេលនេះ​អ្នកដំណើរ​តាម​កប៉ាល់​ភាគច្រើន​បាន​ចេញពី​កម្ពុជា​ទៅហើយ ហើយ​មិនមាន​ផ្ទុកមេរោគ​អ្វី​សោះឡើយ​ លើកលែងតែ​អ្នកដំណើរ​ម្នាក់​ដែល​ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី​ដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី សុខាភិបាល​ម៉ាឡេស៊ី​បញ្ជាក់ថា​មាន​ជំងឺនេះ ប៉ុន្តែ​ទោះយ៉ាងណា​ក៏ដោយ​ក៏​កម្ពុជា​ស្នើសុំ​ឲ្យ​ពិនិត្យឡើងវិញ​ ថា​តើ​ពិត​ជាមាន​មែនឬ​អត់​? ព្រោះថា​អ្នកដំណើរ​នៅ​កម្ពុជា​ទាំង​ប៉ុន្មាន​ដែល​បានធ្វើ​តេស្តកន្លងមក​គឺ​មិនមាន​ទេ ​ហើយ​អ្នកដំណើរ​ដែល​បាន​ទៅដល់​ប្រទេស​ថៃ​ក៏​ខាង​រដ្ឋាភិបាល​ថៃ ក្រសួងសុខាភិបាល​ថៃ បញ្ជាក់ថា​មិនមាន​ជំងឺ​នេះដែរ​។​ម្យ៉ាងទៀត ថ្មីៗ​នេះ​អ្នកធ្វើការ​នៅលើ​នាវា​ដែលជា​ជនជាតិ​ឥណ្ឌូណេស៊ី​ប្រមាណ​២៦៣​នាក់​ក៏​ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី​ប្រកាសថា​មិនមាន​ជំងឺ​នេះដែរ ៕​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​បងប្រុស មាន​សតិ​មិន​ប្រក...

​ដោយៈ ប​.​ជ័យ / កំពង់ធំៈ ...

​អង្គការ​ឃែ ផ្តល់​សំភារ ដ...

ដោយៈ មុនី រ័ត្ន / ភ្នំពេញ...

​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

ចុះបង្ក្រាប​បទល្មើស​នេសាទ...

ដោយ​: គ្រញូង / បាត់​ដុះ​ប...