វ៉ៃកូ/ស្វាយរៀង៖ភ្ញៀវទេសចរណ៍ដែលបានធ្វើដំណើរឆ្លងកាត់មាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ហាក់មានទំនុកចិត្តមកលើមន្ត្រីចត្តាឡីស័កដែលបានប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត។ ដែលក្រសួងសុខាភិបាល បានដាក់មន្ត្រីប្រចាំការ និងម៉ាស៊ីនស្គែនត្រួតពិនិត្យរកវីរ៉ុសស Covid-19 ដែលជាជំងឺផ្លូវដង្ហើមថ្មី។

លោកវេជ្ជបណ្ឌិតអ៊ឹមបុត្រប្រធានក្រុមចត្តាឡីស័កប្រចាំការនៅច្រកទ្វាអន្តរជាតិបាវិតបានឱ្យក្រុមអ្នកសារព័ត៍មានដឹងថាមន្ត្រីចត្តាឡីស័កបានត្រួតពិនិត្យវីរុសកូរ៉ូណានេះដោយបំពាក់ម៉ាស៊ីនស្គែនគ្រប់ភ្ញៀវទាំងអស់។ប្រសិនបើមានរោគសញ្ញាសង្ស័យដែលមានកម្តៅចាប់ពី៣៨អង្សារទ្បើងទៅមន្ត្រីជំនាញនឹងនាំភ្ញៀវនោះចូលក្នុងបន្ទប់សុវត្ថិភាពពិនិត្យ និងវាស់កម្តៅ សារជាថ្មី។

លោកវេជ្ជបណ្ឌិតបានបន្តថាមន្ត្រីចត្តាឡីស័កត្រូវពាក់សម្លៀកបំពាក់ការពារសុវត្ថិភាពហើយបញ្ជូនជនរងគ្រោះទៅកាន់អគារសុវត្ថិភាពឲ្យដេកនៅលើគ្រែពេទ្យដែលមានបំពាក់បំពង់ខ្យល់អុកស៊ីហ្សែននិងមានគ្រូពេទ្យប្រចាំការពិនិត្យតាមដាននិងសង្គ្រោះ។ក្នុងករណីបើត្រូវបញ្ជូនជនរងគ្រោះយើងក៏មានរថយន្តសាមុយ១គ្រឿងយកមកពីមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជីភូមកប្រចាំការ២៤ម៉ោងដោយមានបំពាក់បរិក្ខាពេទ្យ និងគ្រូពេទ្យត្រៀមប្រចាំការផងដែរ។

លោកបានបញ្ជាក់ថាការពិនិត្យរោគសញ្ញានៃមេរោគផ្លូវដង្ហើមថ្មីឈ្មោះកូរ៉ូណានៅច្រកទ្វាអន្តរជាតិបាវិតនេះគឺបានធ្វើឡើងគ្រប់ភ្ញៀវទាំងអស់ដែលចូលមកកម្ពុជាពុំទាន់រកឃើញមានភ្ញៀវណាម្នាក់មានផ្ទុកជំងឺផ្លូវដង្ហើមថ្មីនេះនៅឡើយទេ។ដូច្នេះទើបភ្ញៀវទេសចរមិនខ្លាចជំងឺផ្លូវដង្ហើមហើយភ្ញៀវខ្លះពុំមានពាក់ម៉ាសតែមន្ត្រីចត្តាឡីស័កប្រចាំការនៅបញ្ជច្រកទ្វាព្រំដែនអន្តរជាតិបាវិតបានចែកម៉ាស់ឱ្យភ្ញៀវដោយឥតគិតថ្លៃផងដែរ៕S/




