​ម៉ូតូ​ដឹក​សំរាម​ចំនួន​១០៦​គ្រឿង​រដ្ឋបាល​រាជធានី​ប្រគល់ជូន​សង្កាត់​ទាំងអស់​រួចរាល់​ហើយ

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​អ្វី​ដែលជា​គម្រោង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងការ​ប្រគល់​ម៉ូតូ​ដឹក​សំរាម បែប​ទំនើប​ជូន​ដល់​បណ្ដាល​សង្កាត់​ទាំង​១០៥ នៅ​ទូទាំង​រាជធានី​ភ្នំពេញ មកដល់​ល្ងាច​ថ្ងៃទី​១៨ ខែកុម្ភៈ​នេះ​បានប្រគល់​គ្រប់​ចំនួន​អស់ហើយ​។​ជាមួយនឹង​ការប្រគល់​ម៉ូតូ​ដឹក​សំរាម​១​គ្រឿង​ទៀត​ទៅឱ្យ​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី​ផងដែរ​នោះ​ដោយ​សរុប​ទាំង​១០៦​គ្រឿង​។​

​លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​ប្រគល់​ម៉ូតូ​កង់​បី​ដឹក​សំរាម​បែប​ទំនើប​កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​បានបញ្ជាក់​ឱ្យដឹងថា​៖​ម៉ូតូ​ដែល​ប្រគល់ជូន​នា​ល្ងាច​នេះ​មាន​ចំនួន​២៨​គ្រឿង​។​នេះ​ជា​លើក​ទី​៣​ហើយ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានប្រគល់​ម៉ូតូ​ប្រភេទ​នេះ​ឱ្យទៅ​បណ្ដា​សង្កាត់​មួយចំនួន​១០៥​នៅក្នុង​រាជធានី​ភ្នំពេញ​។​ក៏​ជា​លើកចុងក្រោយ​ផងដែរ​ដើម្បី​យកទៅ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ​ឡើង​មួយកម្រិត​ថែមទៀត​។​

គួរ​បញ្ជាក់ថា​ដើម្បី​ចូលរួម​ថែរក្សា​អនាម័យ​និង​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ពិសេស​ដើម្បី​ចូលរួម​ប្រមូល​សំរាម​ក្នុង​រាជធានី រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឧបត្ថម្ភ​ម៉ូតូ​ដឹក​សំរាម បែប​ទំនើប​ចំនួន​៣​លើក​មកហើយ ។​ក្នុង​លើក​ទី​១​កាលពី​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​បានប្រគល់​ម៉ូតូ​ដឹក​សំរាម​ប្រភេទ​ទំនើប​នេះ ជូន​ដល់​ចំនួន​៤ គឺ​ខណ្ឌ​ជ្រោយចង្វារ​, ខណ្ឌដូនពេញ​, ខណ្ឌចំការមន និង​ខណ្ឌ​បឹង​កេងកង​។​

លើក​ទី​២​នៅ​ល្ងាច​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០២០​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បានប្រគល់​ម៉ូតូ​ដឹក​សំរាម​នេះ​ជូន​ខណ្ឌ​ច្បារអំពៅ​ចំនួន​៦​គ្រឿង​,​ខណ្ឌ​ពោធ​សែន​ជ័យ​ចំនួន​៧​គ្រឿង​,​ខណ្ឌមានជ័យ​ចំនួន ៧​គ្រឿង ខណ្ឌទួលគោក ចំនួន ១០​គ្រឿង​, ខណ្ឌ​៧​មករា ចំនួន ៣​គ្រឿង​, ខណ្ឌ​សែន​សុខ ចំនួន ៦​គ្រឿង​និង​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី​ចំនួន​១​គ្រឿង​។​

​លើក​ទី​៣​នេះ​លោក​កើត​ឆែ​បានប្រគល់​ម៉ូតូ​ដឹក​សំរាម​នេះ​បង្គ្រប់​ចំនួន​២៨​គ្រឿង​ទៀត​ទៅ​សង្កាត់​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​ហើយក៏​លើក​ទីបញ្ចប់​ផងដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ឃុំខ្លួន​បុរស​ម្នាក់​ជួញ...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...

អ្នក​ប្រឆាំង​តវ៉ា​ថៃ ជួបជ...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

នាយករដ្ឋមន្ត្រី​ហៅ​ការឆ្ល...

​ដោយៈ​តារា​រិ​ទ្ធ​/​ស...

រដ្ឋមន្ត្រី​ក្រសួងបរិស្ថា...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ រដ...