ដោយភ្នំស្វាយ/បន្ទាយមានជ័យ៖មន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យគណៈគ្រប់គ្រងសាលារៀនក៏ដូចជាសាម៉ីខ្លួនកីឡាករកីឡាការិនីសិស្សថាកីឡាសិស្សបឋមសិក្សាខេត្តបន្ទាយមានជ័យឆ្នាំសិក្សា២០១៩-២០ មានបរិមាណកីឡាករ កីឡាការិនីច្រើននិងផុលផុសជាងឆ្នាំមុនៗ ។

ហេតុនេះហើយបានជាការិយាល័យអប់រំកាយនិងកីឡានៃមន្ទិរនិងគណៈកម្មការរៀបចំការប្រកួតបានសម្រេចរៀបចំការប្រកួតដាច់ដោយឡែក ។គឺប្រកួតរយៈពេល៣ថ្ងៃពីថ្ងៃទី២៥-២៧កុម្ភៈ២០២០ នៅទីលាន៣កន្លែង មាននៅ ៖ទី១-បរិវេណវិទ្យាល័យហ៊ុនសែនខ្លាកូន ទី២ -នៅមន្ទីរអប់រំខេត្តនិង៣ -នៅសាលាបឋមសិក្សាសម្រស់កុមារនាភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។

លោកតាន់ក្រួចប្រធានការិយាល័យអប់រំកាយនិងកីឡានៃមន្ទីរអប់រំយុវជនយុវជននិងកីឡាខេត្តបន្ទាយមានជ័យក្នុងពីធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី១៧ខែកុម្ភៈថា ៖ដំណើរការបច្ចេកទេសរលូនពីដើមដល់ចប់ ។ការហូបចុក ស្នាក់នៅ សុវត្ថិភាព សុខភាព មានលក្ខណៈសមរម្យ ល្អប្រសើរទោះជាក្តៅបន្តិច ។ឯមហាជនក៏ចូលរួមច្រើនដែរ ។

លោកបន្តថា៖ចំពោះលទ្ធផលកីឡាសិស្សបឋមសិក្សាខេត្តបន្ទាយមានជ័យឆ្នាំនេះ៖1-ប្រភេទកីឡាអត្តពលកម្ម មានរត់ល្បឿន៦០ម៉ែត្រ(កុមារី)ចំណាត់ថ្នាក់លេខ១ឈ្មោះហាយឡៃសេងមកពីស្រុកភ្នំស្រុក ។រត់ល្បឿន៦០ម៉ែត្រ (កុមារា) ចំណាត់ថ្នាក់លេខ១ ឈ្មោះវ៉ាន់ ចាន់វៃ មកពីស្រុកស្វាយចេក ។៣- លោតកម្ពស់(កុមារី) ចំណាត់ថ្នាក់លេខ១ ឈ្មោះ ស្រៀវ ចន្ថា មកពីស្រុកម៉ាឡៃ ។

៤-លោតកម្ពស់(កុមារា) ចំណាត់ថ្នាក់លេខ១ ឈ្មោះ ឃៀម រ៉ាយុទ្ធ មកពីស្រុកថ្មពួក ។៥-លោតចម្ងាយ (កុមារី) ចំណាត់ថ្នាក់លេខ១ ឈ្មោះ ធា ភារឹទ្ធ មកពីក្រុងសិរីសោភ័ណ ។៦ – លោតចម្ងាយ(កុមារា) ចំណាត់ថ្នាក់លេខ១ ឈ្មោះ ធៀវសីហាមកពីស្រុកមង្គលបូរី។៧រត់បណ្តាក់(កុមារី)ចំណាត់ថ្នាក់លេខ១ ឈ្មោះ ឈួត ស្រីនិច មកពីក្រុងសិរីសោភ័ណ ។

៨រត់បណ្តាក់(កុមារា)ចំណាត់ថ្នាក់លេខ១ឈ្មោះសំសូសៀងមកពីក្រុងសិរីសោភ័ណ។2-ប្រភេទកីឡាបាល់ទះក-ផ្នែកកុមារីចំណាត់ថ្នាក់លេខ១មកពីស្រុកមង្គលបូរី។ខ-ផ្នែកកុមារាចំណាត់ថ្នាក់លេខ១មកពីស្រុកមង្គលបូរី។3-ប្រភេទកីឡាបាល់ទាត់ក-ផ្នែកកុមារីចំណាត់ថ្នាក់លេខ១ស្រុកថ្មពួក។ខ-ផ្នែកកុមារា ចំណាត់ថ្នាក់លេខ១ មកពីស្រុកមង្គលបូរី ។

លោកឈួប៊ុនរឿងប្រធានមន្ទិរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យនិយាយថា៖ដូចអស់លោកលោកស្រីជាប្រធានការិយាល័យអប់រំកាយ ការិយាល័យអប់រំយុវជន និងកីឡាស្រុក នាយកសាលា គ្រូកីឡានិងសិស្សកីឡាបានឃើញនិងវាយតម្លៃឬកត់សម្គាល់ ដែរថា នៅឆ្នាំសិក្សា២០១៩-២០នេះ កុមារសិស្សមានការផុលផុសស្រឡាញ់ចូលចិត្ត ហើយលេងកីឡា៕S/

រូបថត៖លោកឈួប៊ុនរឿងនិងមន្ត្រីអប់រំប្រគល់ពានរង្វាន់ជើងឯកខេត្តបន្ទាយមានជ័យឆ្នាំសិក្សា២០១៩ -២០ ដល់ជ័យលាភីជាកីឡាករ កីឡាការិនីសិស្សបឋមសិក្សា (រូប ៖ ភ្នំស្វាយ)


