ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖លោកស៊ុស៊ីវុត្ថានាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានឱ្យដឹងថាកាលពីព្រឹកថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២០មន្ត្រីផ្នែកនិងសង្កាត់រដ្ឋបាលព្រៃឈើរវៀងរួមជាមួយគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើព្រៃស្នួល។ជាមួយនោះមានអាជ្ញាធរភូមិព្រៃស្នួលឃុំរតនៈដឹកនាំដោយលោកមុយវុនអភិបាលរងស្រុករវៀងក្នុងការចុះប្រតិបត្តិការនេះ។

លោកនាយផ្នែករដ្ឋបាលព្រៃឈើរវៀងបន្តថាក្រុមការងារបានចុះល្បាតព្រៃសហគមន៍ព្រៃស្នួលក្នុងភូមិសាស្ត្រភូមិព្រៃស្នួលឃុំរតនៈស្រុករវៀងខេត្តព្រះវិហារក៏បានជួបដីព្រៃសហគមន៍រងការកាប់រានយកធ្វើជាកម្មសិទ្ធិជាច្រើនកន្លែង។ជាលទ្ធផលសមត្ថកិច្ចជំនាញនិងអាជ្ញាធរបានចុះដល់ចំណុចនិយាមកាដីរងការកាប់រាននិងស្រង់ឈ្មោះអ្នកកាប់រានដីព្រៃមានចំនួន៨នាក់។ក្នុងនោះ១,ឈ្មោះឡេងសឿនភេទប្រុសនៅភូមិព្រៃស្នួលឃុំរតនៈ។

២,ឈ្មោះឡេងឃាភេទប្រុសនៅភូមិព្រៃស្នួល៣,ឈ្មោះយីមភេទប្រុសនៅភូមិព្រៃស្នួល៤,ឈ្មោះអ៊ុចចន(២កន្លែង)ភេទប្រុសនៅភូមិព្រៃស្នួល៥,ឈ្មោះហេងជៀងនៅភូមិតាតុងឃុំរស្មីស្រុករវៀង៦,ឈ្មោះសែមសៀងនៅភូមិព្រៃស្នួល៧,ឈ្មោះភោគអាននៅភូមិព្រៃស្នួល៨,ឈ្មោះស្រីហឿនៅភូមិព្រៃស្នួល។
ករណីនេះក្រុមការងារសុំគោលការណ៍ពីលោកអភិបាលស្រុកដើម្បីមានមូលដ្ឋានចាត់ការបន្តទៅតាមនីតិវិធី៕S/
