ដោយៈចាន់តូ/ភ្នំពេញ៖ផ្ទះមួយរល្វែងត្រូវបានជនសង្ស័យមិនស្គាល់មុខ ដុតឱ្យឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង២រំលងអធ្រាត្រចូលថ្ងៃពុធទី១៩ខែកុម្ភៈឆ្នាំ២០២០ត្រង់ចំណុចផ្លូវលំក្នុងភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។ម្ចាស់ផ្ទះមានឈ្មោះប៊ុនសុភ័ក្តភេទប្រុសអាយុ៣៥ឆ្នាំប្រពន្ធឈ្មោះសូសុភាអាយុ២៨ឆ្នាំ។ផ្ទះគ្មានលេខទំហំ៥ម៉ែត្រគុណនឹង១៤ម៉ែត្រជញ្ជាំងថ្មប្រក់ស័ង្កសី។
តាមសម្ដីម្ចាស់ផ្ទះបានប្រាប់ឱ្យដឹងថាដំបូងឡើយមានទឹកអាកុលស្រក់លើមុខគាត់។គាត់ក៏ស្ទាបយកមកហិតមើលដឹងថាជាទឹកអាកុលក៏ងើបឡើងមើលឃើញអណ្ដាតភ្លើងឆេះនៅលើឡាវតឿបានដាស់ប្រពន្ធកូននិងម្ដាយក្មេកហើយក៏ស្រែកឱ្យអ្នកជិតខាងជួយពន្លត់។ពេលបើកទ្វារចេញស្រាប់តែទ្វារផ្ទះមុខក្រោយត្រូវបានគេចាក់សោរពីក្រៅបំណងឱ្យគ្រួរសារមួយនេះឆេះស្លាប់។ក៏ត្រូវបានម្ចាស់ផ្ទះធាក់ទ្វារនិងស្រែកឱ្យអ្នកជិតខាងជួយវ៉ៃផ្ដាច់សោរទើបចេញរួចហើយក៏បានពន្លត់ឱ្យរលត់។
ប្រភពដដែលបានបន្តថាទ្វារផ្ទះរបស់គាត់ពេលគាត់ដេកកម្រចាក់សោរពីក្នុងណាស់គ្រាន់តែថ្ពួកតែប៉ុណ្ណោះ។ចុះហេតុអីស្រាប់តែជាប់សោរពីក្រៅទៅវិញ?ក្រោយពីពន្លត់ភ្លើងរួចដោយសារតែមានទឹកលិចពេញផ្ទះគាត់បាននាំគ្រួសារចេញពីក្នុងផ្ទះទៅដេកផ្ទះសំណាក់បានចាក់សោពីក្រៅបិទបារ៉ែតភ្លើងបានត្រឹមត្រូវ។មិនទាន់បានប៉ុន្មានផងស្រាប់តែមានអ្នកជិតខាងខលទៅប្រាប់ថាភ្លើងចាប់ផ្ដើមឆេះផ្ទះគាត់ម្ដងទៀតហើយ និងឆេះខ្លាំងសន្ធោសន្ធៅ ទៀតផង ។
ទ្រព្យសម្បត្តិរបស់គាត់នៅក្នុងផ្ទះនោះគឺឆេះអស់រលីងនៅសល់តែម៉ូតូ២គ្រឿងកង់ចំនួន២គ្រឿងរបស់កូនគាត់។ចំណែកតួផ្ទះត្រូវបានភ្លើងឆេះទាំងស្រុងដោយពួកគាត់នៅសល់តែខោអាវមួយសម្រាប់ជាប់ខ្លួនតែប៉ុណ្ណោះ។ម្ចាស់ផ្ទះបានបញ្ជាក់ថាករណីអគ្គិភ័យនេះគឺបណ្ដាលមកពីមានជនសង្ស័យមកលួចដុតផ្ទះរបស់គាត់ បំណងសម្លាប់មួយគ្រួសារ។
ចំណែកឯរថយន្តពន្លត់អគ្គិភ័យវិញមកដល់កន្លែងកើតហេតុនេះចំនួន៣គ្រឿងបាញ់អស់ពីរគ្រឿងឱ្យរលត់ទៅវិញនៅវេលាម៉ោង៣យប់នៅខែឆ្នាំដដែលចំពោះសមត្ថកិច្ចនិងម្ចាស់ផ្ទះកំពង់ធ្វើការស្រាវជ្រាវរកជនសង្ស័យបន្តទៀត៕S/



