ដោយៈចាន់តូ/ភ្នំពេញ:បុរសជនជាតិកូរ៉េម្នាក់បានបើករថយន្តលឿនហើយបត់ឆ្វេងជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យខូចខាតទាំងសង្ខាងនិងរងរបួសម្នាក់។ហេតុការណ៍បានកើតឡើងកាលពីយប់រំលងអធ្រាត្រចូលថ្ងៃពុធទី១៩ខែកុម្ភៈឆ្នាំ២០២០ត្រង់ចំណុចផ្លូវ៥៩៨កែងផ្លូវ១៩៦៦នៅក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

រថយន្តជនជាតិកូរ៉េម៉ាកលុច្សស៊ីស RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AT.2090និង រថយន្តមួយគ្រឿងទៀតជាជនជាតិរខ្មែរគឺម៉ាកលុច្សស៊ីស RX330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពែញ2V.6883។ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕S/



